កងទ័ពរុស្ស៊ី២ពាន់នាក់ រួមជាមួយបរិក្ខារ និងសព្វាវុធសរុប២,៥០០គ្រឿង ចូលរួមធ្វើ សមយុទ្ធយោធាទ្រង់ទ្រាយធំនៅតំបន់ភាគខាងត្បូងប្រទេស

មូស្គូ៖ ពលទាហានប្រមាណ២ពាន់នាក់ ព្រមទាំងបរិក្ខារ និងសព្វាវុធសរុប ២,៥០០គ្រឿង រួមមានយន្តហោះ និងឧទ្ធម្ភាគចក្រជាង១០០គ្រឿង ក៏ដូចជាប្រព័ន្ធការពារដែនអាកាស S-300 ផងនោះ បានចូលរួមការធ្វើសមយុទ្ធទ្រង់ទ្រាយធំមួយ ដែលដឹកនាំដោយយោធាភាគខាងត្បូងនៃប្រទេសរុស្ស៊ី។

សមយុទ្ធយោធានេះ បានប្រព្រឹត្តទៅនៅលើទីលានហ្វឹកហ្វឺនអាហ្សូលូក ក្នុងតំបន់អាស្ត្រាខាន់ ភាគខាងត្បូងរុស្ស៊ី ក្រុមប្រព័ន្ធមីស៊ីលការពារអាកាស S-300 បានធ្វើតេស្តបាញ់ទប់ស្កាត់គោលដៅ ដែលត្រូវបានប្រើប្រាស់ឲ្យដើរតួនាទី ជាគ្រាប់មីស៊ីលវាយប្រហារលើសត្រូវ។ ក្រៅពីនោះ កងកម្លាំងការពារដែនអាកាសនៃយោធារុស្ស៊ីភាគខាងត្បូង ក៏បានហ្វឹកហាត់បាញ់ប្រព័ន្ធមីស៊ីល និងប្រព័ន្ធសព្វាវុធប្រឆាំងគោលដៅលើផ្ទៃអាកាសដទៃផងដែរ៕ធ.ដ

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner