សម្តេចតេជោ ហ៊ុន សែន បានណែនាំឱ្យការខិតខំធ្វើយ៉ាងណាពង្រឹងសមត្ថភាពអក្សរសាស្ត្រខ្មែរ សម្រាប់ប្រជាពលរដ្ឋរបស់យើង | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សម្តេចតេជោ ហ៊ុន សែន បានណែនាំឱ្យការខិតខំធ្វើយ៉ាងណាពង្រឹងសមត្ថភាពអក្សរសាស្ត្រខ្មែរ សម្រាប់ប្រជាពលរដ្ឋរបស់យើង

សម្តេចតេជោ ហ៊ុន សែន បានណែនាំឱ្យការខិតខំធ្វើយ៉ាងណាពង្រឹងសមត្ថភាពអក្សរសាស្ត្រខ្មែរ សម្រាប់ប្រជាពលរដ្ឋរបស់យើង

ភ្នំពេញ៖ ក្នុងពិធីអបអរសាទរទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៥ និង សំណេះសំណាល ពិសារអាហារសាមគ្គី ជាមួយសិល្បករ សិល្ប ការិនីជាង ៤ ០០០នាក់ នៅមជ្ឈមណ្ឌលពិព័រណ៍និងសន្និ បាតកោះ ពេជ្រ នាល្ងាចថ្ងៃទី២ ខែមិនា ឆ្នាំ២០២៣ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាន ណែនាំ ឱ្យការខិតខំ ធ្វើយ៉ាងណាពង្រឹងសមត្ថភាពអក្សរសាស្ត្រខ្មែរ សម្រាប់ប្រជាពលរដ្ឋរបស់យើង បន្ទាប់ពីមានការប្រើប្រាស់ខុស ឆ្គងជា ច្រើន នាពេលកន្លងមក ។

Advertisement

សម្តេចតេជោ ហ៊ុន សែន បានណែនាំដល់រាជបណ្ឌិត្យសភាកម្ពុជា ពិសេសក្រុមប្រឹក្សាជាតិភាសាខ្មែរ និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ត្រូវសហការគ្នារៀបចំបកប្រែភាសាបរទេសថ្មីៗ នៅក្នុងវិស័យ សិល្បៈ ដែលកំពុងមានការប្រើប្រាស់កាន់តែច្រើនឡើងៗ នៅលើ បណ្ដាញ សង្គម។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ការខិតខំរបស់យើង ត្រូវយកចិត្តទុកដាក់ ជាពិសេសទៅលើបញ្ហាអក្សរសាស្ត្រខ្មែរ ដែល មកដល់ពេលនេះ ការប្រើប្រាស់ភាសាខ្លះ ឃើញការសរសេរពាក្យថា «ដែរ» ដូចជាខ្ញុំទៅដែរ ប៉ុន្តែបែរជាសរសេរ «ដ ដាក់ស្រះ ែ និង ល» ទៅវិញ។ នេះគឺជាចំណុចតូចមួយ ក្នុងចំណោមចំណុចនៃអក្សរសាស្ត្រ ខ្មែរ ដែលកំពុងតែវិវត្តន៍ ។

សម្តេចតេជោ ហ៊ុន សែន បានបន្ថែមពីថា បច្ចុប្បន្ន ការប្រើប្រាស់ បណ្តាញ សង្គមកាន់តែច្រើន ហើយការសរសេរក៏មានការខុស ប៉ុន្តែ វាក៏ជាការល្អដោយសារតែនៅក្នុងទូរសព្ទនីមួយៗតែងមានវចនានុក្រមសម្តេច សង្ឃរាជ ជួន ណាត។ តែទោះជាយ៉ាងណា សម្ដេចថា ត្រូវបន្ត ការខិត ខំ ដើម្បីធ្វើយ៉ាងណា ពង្រឹងសមត្ថភាពអក្សរសាស្ត្រខ្មែរ សម្រាប់ប្រជាពលរដ្ឋរបស់យើង ៕ ដោយ ៖វណ្ណលុក

ស៊ូ វណ្ណលុក

ស៊ូ វណ្ណលុក

ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា