ព្រឹត្តិការណ៍ប្រកួតបាល់ទាត់កុមារា Ian Thompson Memorial ប្រចាំឆ្នាំ២០២៣ ផ្តល់ភាពសប្បាយរីករាយដល់កុមារៗនៅរាជធានីភ្នំពេញ

អត្ថបទដោយ៖
ជាវ ចន្ធូ

ភ្នំពេញ ៖ អង្គការផ្កាយសមុទ្រ (ISF) បានស្វាគមន៍វត្តមានកុមារ និងយុវជនចំនួន ៥៧៦នាក់ មកកាន់ទីលានបាល់ ទាត់អង្គការផ្កាយសមុទ្រក្នុងព្រឹត្តិការណ៍ប្រកួតបាល់ទាត់ Ian Thompson Memorial ប្រចាំឆ្នាំ២០២៣ ដែលជាព្រឹត្តិការណ៍ប្រកួតបាល់ទាត់មួយ ដើម្បីការលឹកដល់ដួងវិញ្ញាណខ័ណ្ឌ លោក Ian Thompson ដែលជាអ្នកគាំទ្រដល់ការងាររបស់អង្គការផ្កាយ សមុទ្រក្នុងការកាត់បន្ថយភាពក្រីក្រ តាមរយៈការផ្តល់ឱកាសស្មើៗគ្នា ដើម្បីទទួលបានការអប់រំ សេវា ថែទាំសុខភាព និងកីឡា ។

លោក Alistair ជា កូនប្រុស លោក Ian Thompsonបានបន្តផ្តល់ការឧបត្ថម្ភគាំទ្រក្នុងការរៀបចំព្រឹត្តិការណ៍ប្រកួតបាល់ទាត់កុមារា បានលើកឡើងថា នេះជាឆ្នាំទី៩ហើយ ដែលលោកជាកូនប្រុសបានបង្កើតកម្មវិធីបាល់ទាត់ Ian Thompson Memorial ក្នុងគោលបំណងរក្សាឲ្យបាននូវកេរ្តិ៍ដំណែលរបស់ឪពុកដែលធ្លាប់ធ្វើកាលពីលោកនៅមានជីវិត។

លោក Alistair បានគូសបញ្ជាក់ទៀតថា ក្នុងនាមជាកូនប្រុស លោកមានការប្តេជ្ញាចិត្តខ្ពស់បន្តគាំទ្រយ៉ាងសស្រាក់សស្រាំចំពោះការរៀបចំកម្មវិធីបាល់ទាត់ជាមួយកុមារ និងយុវជនក្រីក្រ ដែលរងផលប៉ះពាល់ដោយសារភាពក្រីក្រ ការរើសអើង យេនឌ័រ និងពិការភាព ដើម្បីលើកទឹកចិត្តដល់កុមារ និងយុវជនឲ្យមានទម្លាប់ល្អ សម្រាប់សុខភាព និងចាប់យកឱកាសដើម្បីអភិវឌ្ឍជំនាញសំខាន់ៗ តាមរយៈកម្មវិធីសិក្សាបាល់ទាត់ សង្គម និងការប្រកួតដោយយុត្តិធម៌ ។

កម្មវិធីបាល់ទាត់បានរៀបចំឡើងក្រោមកិច្ចសហការជាមួយនឹងស្ថាប័ន សាលារៀន និងអង្គការ ក្រៅរដ្ឋាភិបាលនានាទូទាំងប្រទេស ក្នុងគោលដៅជួយលើកកម្ពស់សាមគ្គីភាពក្នុង សហគមន៍ តាមរយៈការចូលរួមលេងកីឡា ក៏ដូចជាផ្តល់ឱកាសដល់កុមារ និងយុវជនឲ្យរៀនសូត្រពី ការធ្វើការងារជាក្រុម បណ្តុះស្មារតីស្រលាញ់កីឡា និងសាមគ្គីភាពនៅក្នុងព្រឹត្តិការណ៍ប្រកួតបាល់ទាត់ ប្រចាំឆ្នាំមួយនេះ ។ សូមបញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួតបាល់ទាត់កុមារា Ian Thompson Memorial ប្រចាំឆ្នាំ២០២៣ អង្គការផ្កាយសមុទ្របានទទួលស្វាគមន៍វត្តមានក្រុមបាល់ទាត់ចំនួន ៤៨ក្រុម មកពីខេត្តចំនួន ៧ ដោយបែងចែកទៅតាមប្រភេទអាយុចំនួន ៣ប្រភេទដូចជា៖ ក្រុមកុមារាអាយុក្រោម១៦ឆ្នាំ អាយុក្រោម១៤ឆ្នាំ និងអាយុក្រោម១០ឆ្នាំជាដើម ។ ក្រុមទាំងនេះនឹងប្រកួតចំនួន ១០៥លើក ដើម្បីសន្សំពិន្ទុទៅប្រកួតនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ។ ហើយក្រុម ដែលឈ្នះក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនឹងចូលរួមប្រកួតក្នុងវគ្គផ្តាច់ព្រ័ត្រ ៕

អត្ថបទ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner