ប្រធានាធិបតីវេណេស៊ុយអេឡាថា ចក្រពត្តិនិយមសហរដ្ឋអាមេរិកកំពុងធ្លាក់ចុះ

ការ៉ាកាស៖ ប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ ថ្លែងថា អនុត្តរភាពរបស់សហរដ្ឋអាមេរិកនៅអាមេរិកឡាទីន ការ៉ាប៊ីន និងពិភពលោកទាំងមូលកំពុងធ្លាក់ចុះ។

លោក ម៉ាឌូរ៉ូ បាននិយាយនៅក្នុងបទសម្ភាសន៍មួយជាមួយប្រព័ន្ធផ្សព្វផ្សាយអាហ្សង់ទីនពីរដ្ឋធានីការ៉ាកាស់ថា ចក្រភពអាមេរិកកំពុងធ្លាក់ចុះជាប្រវត្តិសាស្ត្រ ហើយលែងមានអ្វីដែលត្រូវផ្តល់ជាប្រយោជន៍ដល់ប្រជាជននៅអាមេរិកឡាទីន និងតំបន់ការីប៊ីនទៀតហើយ។ ផ្ទុយទៅវិញ គោលនយោបាយទាំងអស់របស់ខ្លួន គឺដើរថយក្រោយ។

លោក ម៉ាឌូរ៉ូ បន្ថែមថា ប្រទេសវេណេហ្ស៊ុយអេឡាបានទប់ទល់នឹងពេលវេលាដ៏លំបាក ហើយចូលរួមចំណែកក្នុងការកសាង “ពហុប៉ូឡា ពហុកណ្តាល ពិភពលោកថ្មី ដែលជាជោគវាសនារួមសម្រាប់មនុស្សជាតិ”។

ប្រធានាធិបតីវេណេស៊ុយអេឡារូបនេះ បានសង្កត់ធ្ងន់ទៀតថា ចក្រពត្តិនិយមអាមេរិក និងកងកម្លាំងស្តាំនិយមជ្រុលជឿថា តាមរយៈការបំផ្លាញរបបដឹកនាំលោក ម៉ាឌូរ៉ូ ពួកគេកំពុងបំផ្លាញគម្រោងបដិវត្តន៍ Bolivarian របស់វេណេហ្ស៊ុយអេឡា ប៉ុន្តែការគិតបែបនេះ គឺពួកគេបានយល់ខុស… ហើយយល់ខុសខ្លាំងណាស់៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួលដោយ៖ ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner