មូលនិធិអាកាសធាតុបៃតង (Green Climate Fund) បានអនុម័តផ្តល់មូលនិធិសម្រាប់គម្រោងថ្មីចំនួន ៣ ក្នុងនោះមានប្រទេសកម្ពុជា បូលីវី និងហ្វីលីពីន ដែលមានថវិកាសរុបជាង ១៥១លានដុល្លារ
អត្ថបទដោយ៖
AMS OneMinute
គម្រោងដែលលើកឡើងដោយប្រទេសកម្ពុជា មានថវិកាសរុប ៤២,៨លានដុល្លារ រួមទាំងបដិភាគពីរាជរដ្ឋាភិបាលកម្ពុជា ដើម្បីជួយកសិករខ្នាតតូចប្រហែល ៤៥០ ០០០ នាក់ ជាពិសេសស្ត្រី ក្នុងការត្រៀមខ្លួនឆ្លើយតបទៅនឹងការគំរាមកំហែងពីការប្រែប្រួលអាកាសធាតុ ហើយគម្រោងនេះនឹងត្រូវអនុវត្តនៅតំបន់ទន្លេសាបភាគខាងជើង ដែលជាតំបន់កសិកម្មដ៏សំខាន់បំផុតរបស់កម្ពុជា និងជាពិសេសងាយគ្រោះដោយសារទឹកជំនន់ និងគ្រោះរាំងស្ងួត – the National Tribune
#ams1minute