ក្រសួងអប់រំចេញសេចក្ដីណែនាំប្រាំបីចំណុចដើម្បីពង្រឹង និងលើក កម្ពស់ការ សិក្សាវប្បធម៌-អរិយធម៌ខ្មែរ
ភ្នំពេញ៖ដើម្បីលើកកម្ពស់ ក៏ដូចជាបណ្តុះ និងពង្រឹងស្មារតីស្នេហាជាតិ ឱ្យ កាន់តែខ្លាំងក្លា ព្រមទាំងចូលរួមអភិរក្ស និងលើកកម្ពស់ វប្បធម៌ ជាតិខ្មែរឱ្យបានគង់វង្ស និងរីកចម្រើនថែមទៀត ក្រសួងអប់រំ យុវជន និងកីឡាបានធ្វើការណែនាំដល់គ្រប់ គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនពង្រឹង និងលើកកម្ពស់ការសិក្សាវប្បធម៌-អរិយធម៌ខ្មែរបា នខ្លាំងក្លាបន្ថែមទៀត។
សេចក្តីណែនាំដែលចុះហត្ថលេខានៅថ្ងៃទី ១៥ ខែមីនាឆ្នាំ២០២៣ នេះមានប្រាំបីចំណុច ក្នុងនោះ ១- គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនទាំងអស់ ត្រូវចាត់ចែងរៀបចំ និងរកឯកសារពាក់ព័ន្ធនឹង ការពង្រីកចំណេះលើផ្នែកវប្បធម៌-អរិយធម៌ ដូចមានរាយចំណង ជើងក្នុង ឧបសម្ព័ន្ធខាងក្រោមដាក់ នៅក្នុងបណ្ណាល័យសាលា ដើម្បីឆ្លើយតបនឹងការសិក្សារបស់សិស្ស។២- រៀបចំយន្តការចូលអាន និងសិក្សាក្នុងបណ្ណាល័យ ដោយចែកវេន ឬរៀបកាលវិភាគឱ្យបាន ច្បាស់លាស់ និងបង្កលក្ខណៈងាយស្រួលក្នុងការអាន សិក្សា និង ស្រាវជ្រាវ។៣- ជំរុញសិស្សឱ្យចូលអាន សិក្សា និងស្រាវជ្រាវ លើឯកសារទាំងនេះ ដោយមានការដឹកនាំ និងសម្រប សម្រួលសិក្សា ដោយគ្រូឈរថ្នាក់ ឬគ្រូឯកទេសភាសាខ្មែរ អក្សរសាស្ត្រខ្មែរ និងសិក្សាសង្គម ព្រមទាំង មានការផ្តល់សេវាយ៉ាងល្អ និងត្រឹមត្រូវ ពីបណ្ណារក្ស។
ចំណុចទី ៤- ជំរុញសិស្សឱ្យចូលខ្ចី និងបំផុសឱ្យសិស្សរកជាវ សៀវភៅទាំងនេះយកទៅអាននៅផ្ទះ ដោយគ្រូដាក់ បញ្ហា ដូចជា សំណួរ ឬលំហាត់ និងធ្វើការត្រួតពិនិត្យ កែលម្អនាពេលបន្ទាប់។
ទី៥- អង្គភាពពាក់ព័ន្ធ គណៈគ្រប់គ្រងសាលា និងអ្នកទទួលបន្ទុក បច្ចេកទេស ត្រូវជំរុញ តាមដាន និងវាយតម្លៃ ការអនុវត្តការ សិក្សាខ្លឹមសារ វប្បធម៌-អរិយធម៌ខ្មែរ ឱ្យបានហ្មត់ចត់ និងមាន ប្រសិទ្ធភាព។ទី៦- រៀបចំចេញវិញ្ញាសាប្រឡងប្រចាំខែ ប្រឡងឆមាស និងប្រឡងថ្នាក់ជាតិ ក្នុងមុខវិជ្ជាភាសាខ្មែរនិង អក្សរសាស្ត្រខ្មែរ និងសិក្សាសង្គម។ទី៧- នាយកដ្ឋានអភិវឌ្ឍ កម្មវិធី សិក្សា ត្រូវរៀបចំគម្រោងថវិកាសម្រាប់ជា ឬថតចម្លង សម្រាប់ ដាក់ក្នុង បណ្ណាល័យ ឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែង របស់ គ្រឹះស្ថានសិក្សាសាធារណៈមួយចំនួន ដែល គ្មានលទ្ធភាពដើម្បី បម្រើឱ្យការសិក្សាទាន់ពេលវេលា និងមានប្រសិទ្ធភាព។
ចំណុចទី៨-ដែលជាចំណុចចុងក្រោយគឺ នាយកដ្ឋានអភិវឌ្ឍ កម្មវិធីសិក្សា ត្រូវសហការជាមួយអង្គភាព និងស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍនានា ដោយកៀរគររកមូលនិធិ ដើម្បីទ្រទ្រង់ និងបម្រើឱ្យការសិក្សាវប្បធម៌-អរិយធម៌ខ្មែរឱ្យមានគុណភាព និង និរន្តរភាព៕ដោយ៖ម៉ាដេប៉ូ