ដូហ្វីនជាច្រើនក្បាលបានងាប់ នៅលើឆ្នេរ ប្រទេសបារាំង
សាកសពត្រីដូហ្វីនជាច្រើនក្បាលត្រូវបានប្រទះឃើញ នៅលើឆ្នេរ អាត្លង់ទិក របស់ប្រទេសបារាំង ដែលត្រូវបានជឿថា បណ្តាមកពីបញ្ហាអាកាសធាតុ និងការនេសាទ។
សាកសពសត្វត្រីដូហ្វីនជាច្រើនក្បាលត្រូវបានគេរកឃើញនៅលើឆ្នេរនៃឆ្នេរសមុទ្រអាត្លង់ទិក ជាឆ្នេរ “ដ៏ធំ” ថ្មីមួយដែលសមាគមបរិស្ថានចាត់ទុក ថាជាលក្ខខណ្ឌអាកាសធាតុ និង “សម្ពាធនេសាទខ្លាំង” ។
នៅលើឆ្នេរនៃ កោះ អ៊ីលឌឺ ហេ (Ile de Ré) គេឃើញមានសាកសពត្រីដូហ្វីន យ៉ាងហោចណាស់ចំនួន១៥ ក្បាល អំឡុងការលាងសំអាត ក្នុងរយៈពេលបីថ្ងៃចុងក្រោយនេះ។
លោក អេចៀន កៃយ៉ូ (Étienne Caillaud) អភិបាលរងទីមួយនៃទីក្រុង អែរសិន រ៉េ (Ars-en-Ré) បានសោកស្ដាយចំពោះការបាត់បង់នេះ។
“យើងតែងតែឈឺចាប់ដោយសាររឿងបែបនេះ ព្រោះយើងចូលចិត្តសត្វដូហ្វីន វាជាផ្នែកមួយនៃប្រព័ន្ធអេកូឡូស៊ី។ ពួកវាមានសារៈសំខាន់សម្រាប់យើង ជាពិសេស ជាក់ស្តែង មានសត្វដូហ្វីន នៅគ្រប់ទិសទី នៅឆ្នេរសមុទ្រ ហើយជារៀងរាល់ឆ្នាំ វាកាន់តែមានការព្រួយបារម្ភដែលឃើញសត្វជាច្រើនមកដល់ងាប់នៅឆ្នេរ»។
កាលពីថ្ងៃអង្គារ សប្តាហ៍នេះ សកម្មជនមកពីអង្គការបរិស្ថាន ស៊ី សិបភឺត (Sea Shepherd) បានតម្កល់សាកសពសត្វដូហ្វីន បង្ហូរឈាមនៅមុខសភាអឺរ៉ុប ក្នុងទីក្រុង ស្ត្រាស់បឺគ (Strasbourg) ក្នុងក្តីសង្ឃឹមថា សហគមន៍អឺរ៉ុប នឹងបង្ខំប្រទេសបារាំងឱ្យបញ្ឈប់បច្ចេកទេសនេសាទ ដែលមិនគួរជ្រើសរើស៕ ប្រភពពី AFP ប្រែសម្រួលដោយ៖ សារ៉ាត

