សម្តេចតេជោ ហ៊ុន សែន ផ្តល់ទស្សនៈ បួនចំណុច ដើម្បីលើក កម្ពស់ សេរីភាពជំនឿសាសនា និងចីរភាពនៃសុខដុមនីយកម្មនៅកម្ពុជា

ភ្នំពេញ៖ ក្នុងពិធីស្រាយបួសខែរ៉ាម៉ាឌន នៃសាសនាឥស្លាមកម្ពុជា នៅមជ្ឍមណ្ឌលជ្រោយចង្វារ OCIC រាជធានីភ្នំពេញ ដែលមាន ការចូលរួមពីឯកឧត្តម ដាតុ ស៊េរី អាន់វ៉ា ប៊ីន អ៊ីប្រាហ៊ីម នាយករដ្ឋមន្រ្តី នៃប្រទេសម៉ាឡេស៊ី និងមានសាសនិកឥស្លាមប្រមាណ ៦ពាន់នាក់ចូលរួម នាល្ងាចថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានផ្តល់ទស្សនៈ បួនចំណុច ដល់សាសនិក-សាសនិកាឥស្លាម ដើម្បីលើកកម្ពស់សេរីភាពជំនឿសាសនា និងចីរភាពនៃសុខដុមនីយកម្មនៅកម្ពុជា ។

ទស្សនៈទាំងនោះរួមមាន៖

១-រាជរដ្ឋាភិបាលកម្ពុជាលើកកម្ពស់សេរីភាពជំនឿសាសនាលើកកម្ពស់ចីរភាពនៃសុខដុមនីយកម្ម ជំនឿសាសនានិងសុខសន្តិភាពដែលជាកត្តាដ៏សំខាន់និងចាំបាច់មិនអាច ខ្វះ បានសម្រាប់គ្រប់ការអភិវឌ្ឍប្រទេសជាតិនិងវិបុលភាពសេដ្ឋកិច្ច និងសង្គមកម្ពុជា។ សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថាថា៖ការខុសគ្នាខាងជាតិសាសន៍និងសា សនាពុំមែនជាឧបសគ្គនៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនោះទេយើងត្រូវរួមគ្នាគ្រប់និន្នាការគ្រប់ជាតិសាសន៍និងសាសនាដើម្បីដំណើរឈានឆ្ពោះទៅរកការរីកចម្រើនរបស់ប្រទេសជាតិ។

២-ក្រសួងធម្មការ និងសាសនា និងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ត្រូវសហការគ្នាក្នុងការផ្តល់លក្ខណៈងាយស្រួលដល់ការគោរពប្រណិប័តន៍ជំនឿសាសនាសហការ ជិត ស្និទ្ធជាមួយថ្នាក់ដឹកនាំ និងសហគមន៍សាសនាដោយឈរលើគោលការណ៍សុខដុមនីយកម្មជំនឿសាសនា និងសម្រួលដល់ការងារកសាងវិហារឥស្លាម នៅតាមបណ្តាភូមិ ដែលមានសាសនិកឥស្លាមរស់នៅច្រើនតាមតម្រូវការជាក់ស្តែង។

៣-គណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជាត្រូវពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការជាតិ-អន្តរជាតិដើម្បីកៀរគរទាំងជំនួយបច្ចេកទេសនិងហិរញ្ញវត្ថុសំដៅរួមចំណែ កដល់ការលើកកម្ពស់ជីវភាពសហគមន៍ខ្មែរឥស្លាមតាមរយៈការអភិវឌ្ឍមូលធនមនុស្សសម្រាប់ការទទួល និងការផ្ទេរបច្ចេកវិទ្យា និងនវានុវត្តន៍ដល់សហគមន៍ខ្មែរឥស្លាម។

៤-សូមលើកទឹកចិត្តខ្ពស់ដល់សាសនិក-សាសនិកាឥស្លាមឱ្យគោរពយ៉ាងម៉ឺងម៉ាត់នូវគោលការណ៍ដ៏វិសុទ្ធនៃពិធីបុណ្យរ៉ាម៉ាឌននិងសូមលើកទឹកចិត្តឱ្យមានការចូលរួមលើក កម្ពស់សុខដុមនីយកម្មជាតិសាសន៍ និងជំនឿសាសនានៅកម្ពុជាតាមរយៈការបង្កើតទំនាក់ទំនងល្អ សាមគ្គីភាព និងការមិនរើសអើងពូជសាសន៍និងសាសនាដទៃ ៕

អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner