ប.ស.ស. ជំរុញការពង្រឹងសមត្ថភាពមន្រ្តីដើម្បីប្រសិទ្ធភាពការងារនិងឆ្លើយតបរាល់ព័ត៌មានទៅកាន់សមាជិកឱ្យបានទាន់ពេលវេលា និងច្បាស់លាស់

អត្ថបទដោយ៖
CPA

ភ្នំពេញ៖បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) បានបើកវគ្គបណ្ដុះបណ្ដាលស្ដីពីការធ្វើបច្ចុប្បន្នភាពរបបសន្ដិសុខសង្គម ពង្រឹងស មត្ថភាពបន្ថែមមួយកម្រិតទៀត និងជាមូលដ្ឋានគ្រឹះ ចំណេះដឹង និងចំណេះធ្វើលើការងារស្នូលរបស់ ប.ស.ស. ដើម្បីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ យល់ដឹងកាន់តែច្បាស់បន្ថែមទៀតពាក់ព័ន្ធនឹងការវិវត្តប្រព័ន្ធសន្ដិសុខសង្គមថ្មីៗ។

ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. បានលើកឡើងថា ការធ្វើការងារក្នុងអង្គភាព មិ​នមែនចេះត្រឹមតែការងារផ្ទាល់ ការងារស្នូលរបស់ខ្លួនទេ តែត្រូវចេះការងាររួមរបស់អង្គភាពទាំងមូល។ វគ្គបណ្ដុះបណ្ដា​លនាពេលនេះ ជាការបង្ហាញចំណេះដឹងថ្មីៗពីការងាររួមក្នុងអង្គភាព​ ដោយកន្លងមកថ្នាក់ដឹកនាំក្នុងអង្គភាពនីមួយៗធ្វើការទៅតាមជំនាញដោយផ្ដោតទៅលើភារកិច្ចប្រចាំថ្ងៃរបស់ខ្លួនរៀងៗខ្លួន ក៏ប៉ុន្ដែការយល់ដឹងអំពីគោលកា​រណ៍រួម លិខិតបទដ្ឋានរួមរបស់អង្គភាព នៅមានកម្រិតនៅឡើយ។ ឯកឧត្តម​ អ៊ុក សមវិទ្យា បានថ្លែង​ថា ៖ «វគ្គបណ្ដុះបណ្ដាលនាពេលនេះ ជាឱកាសពង្រឹងសមត្ថភាពបន្ថែមមួយកម្រិតទៀត និងជាមូលដ្ឋានគ្រឹះ ចំណេះដឹង និងចំណេះធ្វើលើការងារស្នូលរបស់ ប.ស.ស. ដើម្បីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់

យល់ដឹងកាន់តែច្បាស់បន្ថែមទៀតពាក់ព័ន្ធនឹងការវិវត្តន៍ប្រព័ន្ធសន្ដិសុខសង្គមថ្មីៗ»។

​បន្ថែមពីលើនេះឯកឧត្តមបានជំរុញលើកទឹកចិត្តឱ្យមានការរៀបចំការបណ្តុះបណ្តាលទាក់ទងនឹងការធ្វើបច្ចុប្បន្នភាពរបបសន្ដិសុខសង្គមនេះ រៀងរាល់ ៣ខែម្ដង ដើម្បីធ្វើបច្ចុប្បន្នភាពព័ត៌មាននានាទាក់ទងនឹងការវិវត្តនៃការអនុវត្តរបបសន្ដិសុខសង្គម ដល់ថ្នាក់ដឹកនាំ មន្ត្រីក្រោមឱវាទ ពង្រឹងសមត្ថភាពបន្ថែមឱ្យកាន់តែទូលំទូលាយ និងរិះរកនីតិវិធីថ្មីៗ សំដៅលើកកម្ពស់ ការ​ងារប្រចាំថ្ងៃឱ្យកាន់តែប្រសើរឡើង។ ប្រធាន​សម្ព័ន្ធ​សហ​ជីព​ចលនា​កម្មករ​កម្ពុជា លោក ប៉ាវ ស៊ីណា ​ បាននិយាយថា បច្ចុប្បន្ន ការប្រើប្រាស់បណ្ណ ប.ស.ស របស់ក​

ម្មករនិយោជិត មានលក្ខណៈល្អប្រសើរច្រើន ដោយមួយរយៈចុងក្រោយនេះ លោកមិនសូវទទួលការរិះគន់ពីកម្មករនិយោជិត ចំពោះការប្រើប្រាស់សេវាប.ស.សនោះទេ ប៉ុន្តែព័ត៌មានដែលលោកបានទទួលគឺទាក់ទងនឹងឥរិយាបថរបស់បុគ្គលិកពេទ្យ។

លោកបានប្រាប់​ថា ៖ «ចំពោះអ្នកផ្តល់សេវាសុខាភិបាលនេះ កន្លែងខ្លះគាត់នៅតែមិនយកចិត្តទុកដាក់លើអ្នកជំងឺ ដែលប្រើប្រា​ស់បណ្ណប.ស.ស គឺនៅមានភាពចន្លោះប្រហោង ប៉ុន្តែការប្រើប្រាស់បណ្ណជាទូទៅមិនមានឧបសគ្គអ្វីទេ ខាងស្ថាប័នប.ស.ស ជួយសម្រួលបានច្រើន»៕

ដោយ៖វណ្ណ សុជាតា

ads banner