កម្ពុជា និងអូស្ត្រាលី ដាក់ឱ្យប្រើប្រាស់ពូជស្រូវក្រអូបថ្មីគឺ ចំប៉ីស៧០
អត្ថបទដោយ៖
AMS OneMinute
ចំប៉ីស៧០ គឺជាពូជស្រូវក្រអូបដែលប្រើពេលត្រឹម៣ខែ ក្នុងការដាំដុះ មិនប្រកាន់រដូវ ព្រមទាំងធន់នឹងការប្រែប្រួលអាកាសធាតុ ទឹកជំនន់ និងគ្រោះរាំងស្ងួតជាដើម។ ពូជនេះកាត់បន្ថយដើមទុនសម្រាប់ការដាំដុះ ការចំណាយលើការទុកដាក់ស្រូវ និងការបាត់បង់ក្រោយពេលប្រមូលផល។
កសិករអាចដាំដុះពូជចំប៉ីស៧០ បានពី២-៣ដងក្នុង១ឆ្នាំ ជាមួយកំណើនផលិតកម្ម និងបរិមាណផល 🌾
#ams1minute