ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា អញ្ជើញពិនិត្យវឌ្ឍនភាពការស្ថាបនា ផ្លូវមេតភ្ជាប់ពីផ្លូវជាតិលេខ៤ ឆ្ពោះទៅលើភ្នំបូកគោ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា អញ្ជើញពិនិត្យវឌ្ឍនភាពការស្ថាបនា ផ្លូវមេតភ្ជាប់ពីផ្លូវជាតិលេខ៤ ឆ្ពោះទៅលើភ្នំបូកគោ

ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា អញ្ជើញពិនិត្យវឌ្ឍនភាពការស្ថាបនា ផ្លូវមេតភ្ជាប់ពីផ្លូវជាតិលេខ៤ ឆ្ពោះទៅលើភ្នំបូកគោ

ភ្នំពេញ៖ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀប ចំ ដែនដី នគរូបនីយកម្មនិងសំណង់បានកោតសរសើរចំពោះ ការដ្ឋាន កសាងផ្លូវមេតភ្ជាប់ពីផ្លូវជាតិលេខ៤ទៅកាន់ភ្នំបូកគោថា ជាផ្លូវមាន លក្ខណៈប្រវត្តិសាស្រ្តបម្រើឱ្យការអភិវឌ្ឍនៅភ្នំបូកគោនេះ។

Advertisement

កា របញ្ជាក់នេះបានធ្វើឡើងកាលពីថ្ងៃទី៨ ខែមេសាក្នុងឱកាស ឯកឧត្ដមអញ្ជើញពិនិត្យវឌ្ឍនភាពនៃការស្ថាបនាផ្លូវមេ តភ្ជាប់ ពីផ្លូវជាតិលេខ៤ ត្រង់ចំណុចគីឡូម៉ែត្រលេខ១៥៨+២៩១ ឆ្ពោះទៅលើភ្នំបូកគោ ស្ថិតនៅក្នុងស្រុកព្រៃនប់ខេត្តព្រះសីហនុ ។

ក្នុងពេលពិនិត្យជាក់ស្ដែងឯកឧត្តមឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា បានជំរុញដល់ក្រុមការងារធ្វើយ៉ាងណាឱ្យកំណាត់ផ្លូវនេះបានតភ្ជាប់និងអាចធ្វើចរាចរណ៍បានសិន ហើយក្រុមហ៊ុននឹងបន្តការខិតខំ ប្រឹង ប្រែង ស្ថាបនាផ្លូវនេះជាជំហានៗទៀតនាពេលអនាគតទៅ ជាផ្លូវចាក់ កៅស៊ូ(AC) ស្របតាមគម្រោង ប្លង់ដែលបានធ្វើការសិក្សាដោយ ក្រសួង សាធារណការនិងដឹកជញ្ជូន។

គួរបញ្ជាក់ថា ដោយសារតែតំបន់វិនិយោគនិងអភិវឌ្ឍន៍ នេះមាន ទំហំ ធំធេងហើយមានផ្លូវឡើងចុះតែមួយខ្សែនោះទើបរាជរដ្ឋាភិបាលតាមរយៈលិខិតលេខ៩៦សជណ.ដ.ប ចុះថ្ងៃទី៧ខែកុម្ភៈឆ្នាំ២០២២ របស់ ទីស្តីការគណៈរដ្ឋមន្រ្តីសម្រេចឱ្យបើកផ្លូវថ្មីចំនួនមួយខ្សែ ទៀត តភ្ជាប់ ពីផ្លូវជាតិលេខ៤ ឆ្ពោះទៅលើភ្នំបូកគោកាត់តាមដី សម្បទាន សេដ្ឋកិច្ច ចម្ការដូងប្រេងរបស់ក្រុមហ៊ុនម៉ុងឫទ្ធី គ្រុប ដោយការ ចំណាយជាបន្ទុក របស់ក្រុមហ៊ុនសុខាអូតែល។

ផ្លូវមេក្នុងតំបន់ភ្នំនេះប្រវែង១២០ គីឡូម៉ែត្រដោយ តភ្ជាប់ពីផ្លូវ ជាតិ លេខ៤ ត្រង់ចំណុចគីឡូម៉ែត្រលេខ១៥៨+២៩១ ក្នុងឃុំកំពង់សិលា ស្រុកព្រៃនប់ ខេត្តព្រះសីហនុឆ្ពោះទៅលើខ្នងភ្នំបូកគោភ្ជាប់ជាមួយ នឹងកំណាត់ផ្លូវវាលស្រែ៥០០ ដែលមានប្រវែងប្រមាណ៦១គីឡូ ម៉ែត្រ។ តាមគម្រោងប្លង់ដែលសិក្សាដោយក្រសួងសាធារណការ ផ្លូវនេះមានទទឹង២០ម៉ែត្រដែលសងខាងចំនួនពីរគន្លង៕ ដោយ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ

ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា