ថ្ងៃទី២នៃការចុះបញ្ជី ៖ គណបក្សចំនួន ៦ បានចុះបញ្ជីគណបក្សឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជន​ឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ថ្ងៃទី២នៃការចុះបញ្ជី ៖ គណបក្សចំនួន ៦ បានចុះបញ្ជីគណបក្សឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជន​ឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧

ថ្ងៃទី២នៃការចុះបញ្ជី ៖ គណបក្សចំនួន ៦ បានចុះបញ្ជីគណបក្សឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជន​ឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧

ភ្នំពេញ៖នៅថ្ងៃទី២៥ ខែមេសានេះ គឺជាថ្ងៃទី២ នៃការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត នីតិកាល​ទី៧ ឆ្នាំ២០២៣ មានគណបក្សនយោបាយចំនួន ៦ បានចុះបញ្ជីនៅទីស្នាក់ការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ. ប)។

Advertisement

ឯកឧត្តម សោម សូរីដា អគ្គលេខាធិការរង គ.ជ.ប បានប្រាប់AMSនៅល្ងាចថ្ងៃទី២៥ ខែមេសានេះថា សម្រាប់ការចុះបញ្ជីគណបក្សនយោបាយ និងចុះបញ្ជីឈរឈ្មោះបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ នៅទី២ នៅថ្ងៃទី២៥ ខែមេសា នេះ គ.ជ.ប ទទួលបានការស្នើសុំការចុះបញ្ជីពីគណបក្សនបាយចំនួន ៦។ក្នុងនោះមានដូចជា ១. គណបក្សប្រជាជនកម្ពុជា ២. គណបក្សខ្មែររួមរួមជាតិ ៣. គណបក្សយុវជនកម្ពុជា ៤. គណបក្សធម្មាធិបតេយ្យ ៥. គណបក្សកម្លាំងប្រជាធិបតេយ្យ និងទី៦. គណបក្សសញ្ជាតិកម្ពុជា។

ឯកឧត្តមបានបន្តថា ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ មានរយៈពេល ១៥ (ដប់ប្រាំ) ថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃទី២៤ ខែមេសា រហូតដល់ថ្ងៃទី៨ ខែឧសភា ។

សូមជម្រាបថា គ.ជ.ប ត្រូវពិនិត្យ និងសម្រេចលើពាក្យសុំចុះបញ្ជីគណបក្សនយោបាយ​ឈរឈ្មោះបោះឆ្នោត និងបេក្ខជនឈរឈ្មោះ ក្នុងរយៈពេលយ៉ាងយូរ ៧ (ប្រាំពីរ) ថ្ងៃ បន្ទាប់ពីទទួលបានពាក្យស្នើសុំ៕ ដោយ៖ ពលជ័យ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា