ប្រាក់ចំណូលរបស់ក្រុមហ៊ុន Meta កើនឡើង ៣ភាគរយក្នុងត្រីមាសដំបូង លើសពីការរំពឹងទុករបស់អ្នកជំនាញ

វ៉ាស៊ីនតោន៖ យោងតាមរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន Meta ដែលជាមេធំរបស់ Facebook បានបង្ហាញថា ប្រាក់ចំណូលរបស់ក្រុមហ៊ុន Meta បានកើនឡើង៣ភាគរយ នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៣ ដែលតួលេខនេះកើនលើសពីការរំពឹងទុករបស់ក្រុមអ្នកវិភាគ។

ប្រាក់ចំណូលរបស់ក្រុមហ៊ុន Meta មានចំនួន២៨.៦ពាន់លានដុល្លារក្នុងត្រីមាសទី១ ឆ្នាំ២០២៣ កើនឡើង៣ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន មានទឹកប្រាក់ត្រឹម២៧.៩ពាន់លានដុល្លារ។

ទូរទស្សន៍ CNBC បានកត់សម្គាល់ថា លទ្ធផលហិរញ្ញវត្ថុនៅក្នុងត្រីមាសទី១ ឆ្នាំ២០២៣របស់ក្រុមហ៊ុន Meta បានកើនឡើងលើសពីការរំពឹងទុករបស់ក្រុមអ្នកវិភាគ ដែលបានព្យាករណ៍ថា ប្រាក់ចំណូលរបស់ក្រុមហ៊ុនមេធំ Facebook នេះ មិនលើសពី២៧.៦ពាន់លានដុល្លារ។

ស្របពេលជាមួយគ្នានេះដែរ ប្រាក់ចំណេញសុទ្ធក្រុមហ៊ុន Meta មានទឹកប្រាក់៥.៧ពាន់លានដុល្លារ នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៣ ធ្លាក់ចុះ២៤ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន មានចំនួន៧.៤ពាន់លានដុល្លារ។

ទោះបីជាយ៉ាងណា ទូរទស្សន៍ CNBC បានបញ្ជាក់ថា ប្រាក់ចំណេញសុទ្ធរបស់ក្រុមហ៊ុន Meta ក៏កើនឡើងលើសពីការរំពឹងទុករបស់ក្រុមអ្នកវិភាគផងដែរ ដែលបានព្យាករណ៍ពីការធ្លាក់ចុះច្រើនជាងតួលេខខាងលើនេះ៕ ប្រភព៖ Tass ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner