ប្រធានាធិបតីស្រីលង្កានឹងដាក់ចេញច្បាប់ថ្មី ដើម្បីសម្រេចបានសេដ្ឋកិច្ចបៃតង

កូឡុំបូ៖ ប្រធានាធិបតីស្រីលង្កា លោក រ៉ានីល វីគ្រីមេស៊ីងហ្កេ នៅថ្ងៃសុក្រសប្តាហ៍នេះ បានអះអាងថា រដ្ឋាភិបាលរបស់លោកនឹងដាក់ចេញច្បាប់ថ្មី ដើម្បីធ្វើឱ្យស្រីលង្កាក្លាយប្រទេសសេដ្ឋកិច្ចបៃតង។ នេះបើយោងតាមសេចក្តីថ្លែងការណ៍ពីផ្នែកប្រព័ន្ធផ្សព្វផ្សាយរបស់ប្រធានាធិបតីស្រីលង្កា។

នៅក្នុងសុន្ទរកថាក្នុងពិធីប្រគល់ពានរង្វាន់បរិស្ថានប្រធានាធិបតីឆ្នាំ ២០២១-២០២២ នៅទីក្រុងកូឡុំបូ ប្រធានាធិបតីស្រីលង្កា លោក រ៉ានីល វីគ្រីមេស៊ីងហ្កេ បាននិយាយយ៉ាងដូច្នេះថា បញ្ហានេះមិនមែនជាទំនួលខុសត្រូវរបស់ប្រទេសកំពុងអភិវឌ្ឍន៍ដូចជាស្រីលង្កាតែមួយ ក្នុងការកាត់បន្ថយការប្រែប្រួលអាកាសធាតុនោះទេ ប្រទេសអភិវឌ្ឍន៍ផ្សេងទៀតក៏គួរតែចូលរួមចំណែកក្នុងបុព្វហេតុនេះផងដែរ។

លោក វីគ្រីមេស៊ីងហ្កេ បានកត់សម្គាល់ទៀតថា ប្រទេសស្រីលង្កានឹងនាំមុខគេ ក្នុងការធានាថា ប្រទេសដែលមានសេដ្ឋកិច្ចកំពុងអភិវឌ្ឍន៍នឹងទទួលបានធនធាន ដើម្បីកាត់បន្ថយការប្រែប្រួលអាកាសធាតុ ហើយថា ស្រីលង្កាមានគោលបំណងដើរតួនាទី នៅក្នុងយុទ្ធនាការសកល សម្រាប់ការកាត់បន្ថយការប្រែប្រួលអាកាសធាតុ៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner