ឯកឧត្តមរដ្ឋមន្ត្រី បានស្នើឱ្យ UNIDO សហការ និងពិនិត្យលទ្ធភាពសិក្សាលើការពង្រឹងសមត្ថភាពមន្ទីរពិសោធន៍ ដែលជាគោលដៅអាទិភាពមួយរបស់ក្រសួងកសិកម្ម

ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងកសិកម្ម ជួបពិភាក្សាការងារជាមួយនាយកគ្រប់គ្រង SDG ការច្នៃប្រឌិត និងការផ្លាស់ប្តូរសេដ្ឋកិច្ច នៃអង្គការសហប្រជាជាតិ ដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម (UNIDO) ។ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ បានចូលរួមប្រជុំពិភាក្សាជាមួយលោក Gunther Beger នាយកគ្រប់គ្រង SDG ការច្នៃប្រឌិត និងការផ្លាស់ប្តូរសេដ្ឋកិច្ច នៃអង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម (UNIDO) នាទីស្តីការក្រសួងកសិកម្ម ។

ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងអំពីទិសដៅក្រសួងក្នុងការចង់សម្រេចបាននូវសន្តិសុខស្បៀង និងមាននិរន្តរភាពសេដ្ឋកិច្ច ដោយក្នុងនោះត្រូវពិនិត្យការប្រើប្រាស់ដីឱ្យមានតុល្យភាព ដើម្បីឱ្យកសិករអាចបន្តការដាំដុះ ទទួលបានចំណូល និងកើនប្រាក់ចំណេញ ។ ក្នុងន័យនេះ កសិករត្រូវការបច្ចេកទេស បច្ចេកវិទ្យា ដើម្បីផលិត ផលិតផលប្រកបដោយគុណភាពស្តង់ដា សម្រាប់ផ្គត់ផ្គង់តម្រូវទីផ្សារពេញមួយឆ្នាំ។

ឯកឧត្តមរដ្ឋមន្ត្រីបានស្នើឱ្យ UNIDO សហការ និងពិនិត្យលទ្ធភាពសិក្សាលើការពង្រឹងសមត្ថភាពមន្ទីរពិសោធន៍ ដែលជាគោលដៅអាទិភាពមួយរបស់ក្រសួង ៕ ប្រភព ៖ ក្រសួងកសិកម្ម

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner