ក្រោមការដឹកនាំ សម្តេចបតីតេជោ ហ៊ុន សែន បានប្រែក្លាយប្រទេសដែលរាំរ៉ៃដោយសារសង្គ្រាម មកជាប្រទេស មានការរីកចម្រើន និង អភិវឌ្ឍន៍

ខេត្តស្វាយរៀង ៖ សម្តេចកិត្តិសង្គហបណ្ឌតិ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច មានប្រសាសន៍ថា ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានប្រែក្លាយ ប្រទេសដែលរាំរ៉ៃដោយសារសង្គ្រាម មកជាប្រទេស មានការរីកចម្រើន និងមានការ អភិវឌ្ឍន៍លើគ្រប់វិស័យ និងបានអនុញ្ញាតិឲ្យកម្ពុជាអាចរៀបចំព្រឹត្តិការស៊ីហ្គេម ដែលប្រជាពលរដ្ឋខ្មែរបានទន្ទឹងរង់ចាំ អស់រយៈពេល ៦៤ឆ្នាំមកហើយ ក្រោមម្លប់នៃសុខសន្តិភាព ។

សម្តេច ម៉ែន សំអន មានប្រសាសន៍បែបនេះ ក្នុងឱកាស ជួបសំណេះសំណាលជាមួយ កម្មករ កម្មការិនី ចំនួន ២.០០០នាក់ នាឱកាសអបអរសាទរទិវាពលកម្មអន្តរជាតិ១ ឧសភា ២០២៣នេះ ខួបអនុស្សាវរីយ៍លើកទី ១៣៧ នៃទិវាពលកម្មអន្តរជាតិ ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣ ក្រោមប្រធានបទ “សន្តិភាព ស្ថិរភាព មុខរបរ និងការងារ” នៅតំបន់សេដ្ឋកិច្ចពិសេស មេនហាតធេន ក្រុងបាវិត ស្វាយរៀង នាព្រឹក ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣។

ថ្លែងក្នុងឱកាសនោះ សម្តេចបានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់ពី សម្តេច និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់អង្គពិធីប្រកបដោយក្តីនឹករលឹក និងការគិតគូរ យកចិត្ត ទុកដាក់ គ្រប់បែបយ៉ាង ជាពិសេស ដល់បងប្អូន កម្មករ កម្មការិនីដែលបម្រើនៅតំបន់សេដ្ឋកិច្ចពិសេសមេនហាតធេន ដែលបានចូលរួមក្នុងព្រឹកនេះ ។

សម្តេចក៏បានផ្តាំផ្ញើរដល់ អ្នកចូលរួមក្នុងពិធីទាំងអស់ ត្រូវ ៖
១. ចូលរួមចំណែកថែរក្សាសុខសន្តិភាព ដើម្បីទាក់ទាញអ្នកវិនិយោគបន្ថែមទៀត ដើម្បីរួមចំណែកការអភិវឌ្ឍន៍ជាតិ
២. និយោជកត្រូវគោរពច្បាប់ការងារ គោរពពេលវេលា ចំណែកឯនិយោជិតមិនត្រូវបង្ករបញ្ហានៅក្នុងរោងចក្រនោះទេ
៣. សូមបងប្អូនទាំងអស់គ្នា អញ្ជើញទៅបោះឆ្នោតទាំងអស់ ដើម្បីរក្សាការងារ និងរួមចំណែកដល់ការអភិវឌ្ឍន៍។

សម្រាប់អ្នកចូលរួមចំនួន ២.០០០នាក់ ក្នុងម្នាក់ៗទទួលបាន សារ៉ុង ១ និងថវិកា ៤ម៉ឺនរៀល ៕ ដោយ ថេត វិចិត្រ

ថេត​ វិចិត្រ
ថេត​ វិចិត្រ
ជាការីថត និងយកព័ត៌មានប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ មានបទពិសោធន៍ច្រើនឆ្នាំ លើវិស័យព័ត៌មាន និងមានទំនាក់ទំនងល្អជាមួយអង្គភាព និង ស្ថាប័នផ្សេងៗផងដែរ។ កត្តាទាំងនេះ នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner