ឯកឧត្តម ប៉ាន សូរស័ក្តិ អញ្ជើញទទួល “ព្រះអគ្គីជ័យកីឡា” សម្រាប់ព្រឹត្តិការណ៍នៃការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣

(ភ្នំពេញ)៖ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម, ប្រធានសហព័ន្ធខ្មែរកីឡាទោចក្រយាន និងជាអនុប្រធានសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា បានអញ្ជើញជាតំណាងឱ្យអត្តពលិកកម្ពុជា ដើម្បីទទួលព្រះអគ្គីជ័យកីឡា សម្រាប់ព្រឹត្តិការណ៍នៃការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នាព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានទទួលព្រះអគ្គីជ័យកីឡាពីចំណុចវត្តលង្កា រួចកាន់ដង្ហែបន្ត ដោយរត់ថ្មើរជើងឆ្ពោះទៅកាន់ទីស្ដីការក្រសួងអប់រំ យុវជននិងកីឡា ហើយត្រូវបានទទួលដង្ហែរបន្តដោយ ឯកឧត្តម ហង់ ជួនណារ៉ុង រដ្ឋមន្ត្រីក្រសួងអប់រំ យុវជននិងកីឡា។

សូមជម្រាបជូនថា ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលប្រទេសកម្ពុជាយើង គឺជាម្ចាស់ផ្ទះ នឹងប្រារព្ធពិធីបើកជាផ្លូវការ នៅពហុកីឡដ្ឋានជាតិមរតកតេជោ រាជធានីភ្នំពេញ នាថ្ងៃទី៥ ខែឧសភា ខាងមុខ ហើយបើគិតពីថ្ងៃនេះ រហូតដល់ថ្ងៃប្រារព្ធពិធីគឺនៅសល់តែ ៦ថ្ងៃទៀតតែប៉ុណ្ណោះ៕ ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner