ឯកឧត្តម តឹករ៉េត សំរេច៖ ក្នុងដំណើរកម្ពុជា ៥០០ឆ្នាំ ទើបតែពេលនេះទេ ដែលកម្ពុជាមានសុខសន្តិភាពពេញលេញ

ព្រះសីហនុ៖ ឯកឧត្តម តឹករ៉េត សំរេច បានលើកឡើងថា ក្នុងដំណើរកម្ពុជា ៥០០ឆ្នាំ ទើបតែពេលនេះទេ ដែលកម្ពុជាមានសុខសន្តិភាពពេញលេញ។ ក្នុងនាមជាសមាជិកបក្ស ត្រូវចូលរួមឱ្យបានស្វិតស្វាញទាំងអស់គ្នា ត្រៀមសម្រេចជោគជ័យជូនបក្ស ដើម្បីបន្តថែរក្សាឱ្យបាននូវសុខសន្តិភាពដែលយើងកំពុងមាន សម្រាប់ប្រជាជាតិយើង និងសម្រាប់កូនចៅយើងតទៅមុខទៀត។

ឯកឧត្តម តឹករ៉េត សំរេច ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងព្រះសីហនុថ្លែងបែបនេះកាលពីព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣ នៅក្នុងឱកាសអញ្ជើញជាអធិបតីភាព កិច្ចប្រជុំវាយតម្លៃការអនុវត្តការងារក្នុងក្រុងព្រះសីហនុ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ។

ឯកឧត្តមបន្តថា យើងមានសន្តិភាព គឺយើងមានពេលវេលាគ្រប់គ្រាន់នៅក្នុងការធ្វើការ រកស៊ីទៅតាមសមត្ថភាពរបស់ខ្លួន ។យើងអាចមានអ្នកវិនិយោគទុន មកបណ្តាក់ទុនរកស៊ី បង្កើតក្រុមហ៊ុន ដែលយើងអាចមានលទ្ធភាពនៅក្នុងការកសាងប្រទេស ទើបយើងមានការរីកចម្រើនជាបន្តបន្ទាប់រហូតមកដល់សពថ្ងៃនេះ។ កត្តាសន្តិភាព គឺជាការផ្តល់នូវទំនុកចិត្តយ៉ាងសំខាន់ ដល់អ្នកវិនិយោគទុនគ្រប់ប្រភេទពីក្រៅប្រទេសមកវិនិយោគនៅកម្ពុជា ជាក់ស្តែងក្រុងព្រះសីហនុយើងនេះ មានការរីកចំរើនលើគ្រប់ផ្នែក និងគ្រប់វិស័យ។

ឯកឧត្តម បន្តថា ក្នុងនាមជាយុវជនជំនាន់ក្រោយរបស់គណបក្សប្រជាជនកម្ពុជា យើងត្រូវមានមោទនភាព នូវអ្វីដែលយើងមាននាពេលបច្ចុប្បន្ននេះ ទាំងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ គ្រប់ប្រភេទ កំពុងរីកចំរើន ដែលសម្មិទ្ទិផលទាំងអស់ មិនអាចចេះតែនិយាយបាននោះទេ បើសិនជាមិនមានទស្សនៈវិស័យច្បាស់លាស់ ។

ឯកឧត្តម បន្តថា ហេតុដូចនេះ ក្នុងនាមជាយុវជន ត្រូវក្លាហានរឹងមាំ ហាននិយាយ នូវដែលជាភាពច្បាស់លាស់ របស់ថ្នាក់ដឹកនាំជំនាន់មុន នៃគណបក្សប្រជាជនកម្ពុជា និយាយជាសាធារណៈជូនទៅដល់ប្រជាជន ប៉ុន្តែត្រូវឈរលើទស្សនៈពិតប្រាកដផងដែរ។
ឯកឧត្តម តឹក រ៉េតំសំរេច ក្រើនរំលឹកផងដែរ ដល់សមាជិកគណៈទាំងអស់ ត្រូវហាននិយាយនូវអ្វីដែល មូលដ្ឋានរបស់ខ្លួនមាន ទៅដល់មហាជន នូវសម្មិទ្ធិផលថ្មីៗ ដែលកំពុងនៅចំពោះមុខ ដើម្បីដណ្តើមយកគាំទ្រដោយបេះដូង ដើម្បីប្រៀបឈ្នះ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ នាពេលឆាប់ៗខាងមុខនេះ៕
អត្ថបទ: រូបភាព ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner