សម្ដេចតេជោ ហ៊ុន សែន អបអរសាទរ និងកោតសរសើរកីឡាករកម្ពុជា ដែលបានយកឈ្នះ ទីម័រខាងកើត ៤ – ០ ឈរលេខ១ ក្នុងពូល A

អត្ថបទដោយ៖
ស៊ូ វណ្ណលុក

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអបអរសាទរ និងកោតសរសើរចំពោះកីឡាករកម្ពុជា ដែលទទួលបានជ័យជំនះ ក្នុងការប្រកួតបាល់ទាត់នៃព្រឹត្តិការណ៍ស៊ីហ្គេម ២០២៣ កីឡាបាល់ទាត់ (បុរសពូល A) នារាត្រីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣ រវាងកម្ពុជា និងទីម័រខាងកើត ក្នុងលទ្ធផល ៤-០ (CAM 4-0 TLS) ដែលបានប្រកួតចប់នៅ វិមានពហុកីឡដ្ឋានជាតិអូឡាំពិក ។

សម្ដេចតេជោ បានជូនពរក្រុមកីឡាករកម្ពុជា ឲ្យទទួលបានជោគជ័យក្នុងការប្រកួតជាបន្តទៀត។

សូមជម្រាបថា ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា អាយុក្រោម ២២ឆ្នាំ បានឈ្នះក្រុមបាល់ទាត់ជម្រើសជាតិទីម័រខាងកើត អាយុក្រោម ២២ឆ្នាំក្នុងលទ្ធផល ៤ – ០ ។

៤គ្រាប់របស់ក្រុមកម្ពុជា ធ្វើបានដោយកីឡាករ ជូរ សិនទិ ២គ្រាប់, ស រតនា ១គ្រាប់ និង លឹម ពិសុទ្ធ ១គ្រាប់។

ជ័យជំនះ ៤ – ០ នេះ ធ្វើឲ្យកម្ពុជា ឈរលេខ១ ក្នុងពូល A ខណៈក្រុមបាល់ទាត់ជម្រើសជាតិឥណ្ឌូនេស៊ី អាយុក្រោម ២២ឆ្នាំ ក៏រកបាន ៣ពិន្ទុ ក្រោយឈ្នះក្រុមបាល់ទាត់ជម្រើសជាតិហ្វីលីពីន អាយុក្រោម ២២ឆ្នាំ ៣ -០ ។

សម្រាប់ប្រកួតបន្ទាប់ ក្រុមជម្រើសជាតិមីយ៉ាន់ម៉ា នឹងប្រកួតជាមួយក្រុមជម្រើសជាតិទីម័រខាងកើត វេលាម៉ោង ៤រសៀល ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៣ ហើយក្រុមជម្រើសជាតិកម្ពុជា ជួបជាមួយក្រុមជម្រើសជាតិហ្វីលីពីន វេលាម៉ោង ៧យប់ ថ្ងៃជាមួយគ្នា ដែលការប្រកួតទាំងពីរនេះ នឹងធ្វើឡើងនៅពហុកីឡដ្ឋានជាតិអូឡាំពិក ៕

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner