គណបក្សប្រជាជនស្វាគមន៍លោក សួង សោភ័ណ មកចូលរួមជីវភាពនយោបាយ និងត្រៀមតែងតាំងជារដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី

ភ្នំពេញ៖ គណបក្សប្រជាជនស្វាគមន៍លោក សួង សោភ័ណ មកចូលរួមជីវភាពនយោបាយ និងត្រៀមតែងតាំងជារដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី។ នេះបើយោងតាមរយៈសារនៅក្នុងបណ្តាញសង្គមតេឡេក្រាមរបស់សម្តេចតេជោ ហ៊ុន សែន នារសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣នេះ។

សម្តេចតេជោ បានសរសេរដែលមានខ្លឹមសារទាំងស្រុង ដូចតទៅ៖
«ក្នុងនាមគណបក្សប្រជាជនកម្ពុជាខ្ញុំសូម
ស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោក
សួង សោភណ័ ដែលពេញចិត្តសុំមករួម
ជីវភាពនយោបាយជាមួយគណបក្ស ប្រជាជនកម្ពុជា។
ក្នុងនាមរាជរដ្ឋាភិបាល ខ្ញុំនឹងស្នើសុំព្រះមហាក្សត្រចេញព្រះរាជក្រឹត្យ
តែងតាំងលោក សួង សោភណ័ ជារដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី។
សូមជូនពរលោក សួង សោភណ័ ជួបតែសេចក្តីសុខសេចក្តីចម្រើន។»

ads banner