ក្បួនដង្ហែព្រះអាគ្គិជ័យកីឡាបានមកដល់ខេត្តកំពង់ធំហើយ នៅរសៀលថ្ងៃទី០៤ ខែ ឧសភា ឆ្នាំ២០២៣
កំពង់ធំ៖ ក្បួនដង្ហែព្រះអាគ្គិជ័យកីឡាដែលដង្ហែចេញពីវត្តព្រះរាជបូរណ៍ ក្រុងសៀមរាប ខេត្តសៀមរាប កាលពីព្រឹកថ្ងៃទី០៤ ខែ ឧសភា ឆ្នាំ២០២៣ ដឹកនាំដោយ នី ផល្លី បេសកជនពិសេស CAMSOC ក្នុងប្រទេសកម្ពុជា អមដំណើរដោយ លោក ជំទាវ អភិបាលរង ខេត្តសៀមរាប មកប្រគល់ជូន ឯកឧត្តម នួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ ត្រឹមព្រំប្រទល់ស្រុកស្ទោង ខេត្តកំពង់ធំ បានបន្តដង្ហែចូលដល់ក្រុង ស្ទឹងសែន ខេត្ត កំពង់ធំ នៅម៉ោង១២ ហើយតម្គាល់ទុកនៅក្នុងសាលាខេត្តស្ទឹងសែន ។

ក្បួនដង្ហែព្រះអាគ្គិជ័យកីឡានិងដង្ហែចេញពីសាលាខេត្ត នៅម៉ោង២រសៀលដោយ ឯកឧត្តម នី ផល្លី រដ្ឋលេខាធិការក្រសួងទេសចរណ៍ អនុប្រធានគណៈកម្មការពិធីការ បើក .បិទ ព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម និងជាបេសកជនពិសេស CAMSOC ក្នុងប្រទេសកម្ពុជា ប្រគល់ព្រះអាគ្គិជ័យកីឡាជូនដល់ឯកឧត្តម នួន រតនៈ អភិបាលខេត្តកំពុងធំ នៅចំណុចស្ពានស្ទឹងសែន ហើយ ឯកឧត្តម បន្តកាន់ព្រះអាគ្គិកីឡាអមដោយថ្នាក់ដឹកនាំខេត្តកីឡាករកីឡាការិនីដង្ហែនតាមដងស្ទឹងឆ្លងកាត់ទីប្រជុំជនឆ្ពោះទៅកាន់វេទិកាកន្លែងប្រារព្ធពិធីនៅតាមបណ្តោយដងស្ទឹងសែន។បន្ទាប់ពិធីពីបញ្ចប់នៅកន្លែងវេទិកាចប់រួចរាល់ ឯកឧត្តម នួន រតនៈ រួមជាមួយថ្នាក់ដឹកនាំខេត្ត កាន់ព្រះអាគ្គិជ័យកីឡាដង្ហែកាត់ទីប្រជុំជនឆ្ពោះទៅរក្សាទុកតម្កល់ទុកក្នុងវត្តឥន្រ្តីសំវិរៈ ដោយមានរៀបចំពិធីសាសាន៍ និងបាញ់កាំជ្រួចអបអរសាទរផងដែរ។

សូមបញ្ជាក់ថា ព្រះអាគ្គិ័យកីឡានឹងដង្ហែចេញពីវត្តឥន្រ្តីសំវិរៈនៅម៉ោង៧ព្រឹកថ្ងៃទី៥ឆ្ពោះទៅកាន់រាជធានីភ្នំពេញ ដោយឯកឧត្តម នី ផល្លី បេសកជនពិសេស CAMSOC ក្នុងប្រទេសកម្ពុជា ៕


រូប ភាព រិន ចរនា អត្ថប៖ជាវ ចន្ធូ