មេដឹកនាំអាស៊ានស្នើរកការបញ្ចប់អំពើហិង្សាក្នុងប្រទេសមីយ៉ាន់ម៉ា (Video Inside)

មេដឹកនាំប្រទេសអាស៊ានទាំងអស់ បានអំពាវនាវនៅថ្ងៃពុធ ទី១០ ឧសភា សុំឱ្យមានការបញ្ចប់ជាបន្ទាន់ នូវអំពើហិង្សា ក្នុងប្រទេសមីយ៉ាន់ម៉ា។ សេចក្តីអំពាវនាវនេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ ដែលប្រទេសឥណ្ឌូណេស៊ីធ្វើជាម្ចាស់ផ្ទះ រៀបចំធ្វើនៅក្នុងក្រុង ឡាប៊ូនបាចា។

កិច្ចប្រជុំកំពូលអាស៊ានថ្ងៃដំបូងនេះ បានអំពាវនាវនូវការជួយផ្តល់ជំនួយមនុស្សធម៌ថែមទៀត ខណៈដែលការប្រយុទ្ធគ្នាក្នុងប្រទេសមីយ៉ាន់ម៉ានៅមិនទាន់អាចគ្រប់គ្រងបាន។ ក្នុងសេចក្តីថ្លែងការណ៍រួមមួយរបស់កិច្ចប្រជុំកំពូលអាស៊ានថ្ងៃនេះ បានសរសេរថា “យើងមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះអំពើហឹង្សាដែលកំពុងបន្តនៅក្នុងប្រទេសមីយ៉ាន់ម៉ា ហើយសូមជំរុញឱ្យបញ្ឈប់ជាបន្ទាន់នូវរាល់ទម្រង់នៃអំពើហិង្សា និងការប្រើប្រាស់កម្លាំង”។

មេដឹកនាំអាស៊ាន នៅបានអំពាវនាវឱ្យមាន “បរិយាកាសអំណោយផលសម្រាប់ការផ្តល់ជំនួយមនុស្សធម៌ ប្រកបដោយសុវត្ថិភាព និងទាន់ពេលវេលា និងការសន្ទនាគ្នាក្នុងរង្វង់ថ្នាក់ជាតិ» របស់មីយ៉ាន់ម៉ាផងទៀត។

កិច្ចប្រជុំកំពូលនៅក្នុងប្រទេសឥណ្ឌូណេស៊ី បានធ្វើឡើងក្នុងស្ថានការណ៍ ដែលមានការវាយប្រហារគ្នាកើតឡើង និងក៏មានការទម្លាក់គ្រាប់បែកដាក់លើកងកម្លាំងបដិបក្ខ និងលើក្រុមឧទ្ទាមជនជាតិភាគតិច ខណៈដែលប្រទេសមីយ៉ាន់ម៉ា ព្យាយាមបង្រួបបង្រួមអំណាច នៅមុនការបោះឆ្នោតដែលបានគ្រោងទុក។

កិច្ចប្រជុំពេលនេះ បានកើតឡើងនៅច្រើនថ្ងៃ ដែលមានការវាយប្រហារដោយក្រុមជនមិនស្គាល់មុខ បានបាញ់ដាក់ទៅលើក្បួនរថយន្តអ្នកការទូតប្រចាំតំបន់ ក្នុងប្រទេសមីយ៉ាន់ម៉ា ខណៈពួកគេកំពុងផ្តល់ការផ្គត់ផ្គង់ស្បៀងដល់មនុស្សមួយចំនួន ក្នុងចំណោមមនុស្សជាងមួយលាននាក់ ដែលបានភៀសខ្លួនចេញពីផ្ទះសំបែងដោយសារ តែជម្លោះសង្គ្រាមក្នុងស្រុក។

ads banner