ហោរាសាស្រ្តប្រចាំថ្ងៃពុធ ១៣រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ត្រូវនឹងថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣
ឆ្នាំជូត
សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលដែលមានអំណោយផលសម្រាប់ រាល់កិច្ចការទាំងឡាយ ដូច្នេះសូមកុំខកខានឳកាសផ្លាស់ប្តូរជីវិតអាជីពរបស់អ្នកអោយកាន់ តែល្អប្រសើរឡើង។ ប្រសិនបើអ្នកមានគម្រោងផ្លាស់ប្តូរការងារជាយូរណាស់មកហើយនោះ ថ្ងៃនេះជាពេលដែលត្រឹមត្រូវសម្រាប់ចាប់ផ្តើមការផ្លាស់ប្តូរ។ ក្រៅពីនេះក៏សូមចងចាំថា ការប្រញាប់ប្រញាលនឹងធ្វើអោយអ្នកមានការខាតបង់ និងត្រូវខកចិត្តផងដែរ។ ក្នុងនោះ ប្រហែលជាអ្នកត្រូវព្យាយាមស្វែងរកពត៌មានលំអិតដែលទាក់ទងទៅនឹងការងារ ហើយធ្វើ ការអនុវត្ត និងសម្របទៅនឹងករណីទាំងនោះអោយបានល្អបំផុត។
ឆ្នាំឆ្លូវ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកឡើងខ្ពស់ត្រដែត។ ហោរាសាស្ត្រអាជីពរំលឹកលោកអ្នកអោយធ្វើការសម្រេច ចិត្តប្រកបទៅដោយពត៌មានលំអិត ពីព្រោះអ្នកក៏មានមានផលរំខានព្រោះការខ្វះខាត ពត៌មាន។ ផ្ទុយពីករណីនេះ អ្នកនឹងទទួលបានការសហការ និងការលើកស្ទួយច្រើនពី មនុស្សរួមក្រុម។ អ្នកក៏អាចធ្វើការចាប់ផ្តើមការងារថ្មីៗ ការតាំងពិព័រណ៍ ការបង្ហាញស្នាដៃ និងការចុះកិច្ចសន្យាផ្សេងៗ។ ផ្ទុយទៅវិញ អ្នកនៅមិនទាន់អាចធ្វើអ្វីបានទៅតាមចិត្តនោះទេ ពីព្រោះក្នុងស្ថានភាពខ្លះអ្នកនឹងអាចត្រូវបានរំខានពីមនុស្សនៅក្បែរខ្លួន ពិសេសពីក្នុង បរិស្ថានថ្មី។ ប្រហែលជាអ្នកត្រូវរៀនបោះបង់ចោលអារម្មណ៍មិនសប្បាយទាំងនោះ ហើយ ផ្តោតទៅលើតែការងាររបស់ខ្លួនបានហើយ។
ឆ្នាំខាល
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលល្អប្រសើរសម្រាប់ធ្វើសកម្មភាព ភាគច្រើន អ្នកទំនងជាអាចបំពេញផែនការរបស់អ្នកគ្រប់ទាំងអស់។ ប៉ុន្តែសូមមានការតស៊ូអោយបាន ខ្លាំង ដើម្បីអ្នកអាចសម្រេចគោលដៅ ពិសេសភាពក្លាហាន និងទឹកចិត្តមុះមុតត្រូវតែជ្រើស រើសជាគម្រូសម្រាប់ការអនុវត្តនៅពេលនេះ។ ក្នុងនោះ ហោរាសាស្រ្តណែនាំលោកអ្នកមិន អោយចុះចាញ់ បើទោះជាថ្ងៃនេះអ្នកអាចជួបភាពរឹងស្ទះតិចតួចដោយយថាហេតុ។ ក្នុង នោះ សូមព្យាយាមធ្វើទំនាក់ទំនងអោយបានជិតស្និទ្ធជាមួយថ្នាក់លើ ហើយក៏ត្រូវក្តោបក្តាប់ កិច្ចការងាររាក់ជ្រៅអោយបានលម្អិតផងដែរ។ ផ្ទុយពីនេះ ក៏សូមចងចាំដែរថា ភាពលម្អិត ពេកក៏បណ្តាលអោយអ្នកខ្លាចណាស់ផងដែរ។
ឆ្នាំថោះ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ នៅថ្ងៃនេះអ្នកហាក់មានអារម្មណ៍ថាចង់ដោះ ស្រាយរឿងច្រើនក្នុងពេលតែមួយ។ ផ្ទុយទៅវិញ សូមធ្វើតាមវិចារណញាណរបស់អ្នកផ្ទាល់ ពត៌មាននឹងជួយអោយអ្នកធ្វើការសម្រេចចិត្តបានយ៉ាងត្រឹមត្រូវ។ ក្រៅពីនេះ ថ្ងៃនេះជាពេល ដ៏ល្អក្នុងការបញ្ចប់ករណីផ្សេងៗ ហេតុនេះសូមកុំអោយខកខនឳកាស។ លើសពីនេះ សូម ធ្វើយ៉ាងណាកុំបង្ខំខ្លួនឯងអោយធ្វើការដែលមិនសក្តិសមនឹងវិជ្ជាជីវៈ ហើយក៏មិនគួរ អោយធ្វើខ្លួនបានការស្មុគ្រស្មាញនោះដែរ។ ទន្ទឹមនឹងនេះសូមចងចាំថា អ្នកគួររក្សា សិទ្ធក្នុងការសម្រេចចិត្តលើការងារជានិច្ច។ ជំនួយ និងការជួយជ្រោមជ្រែងសូមរក្សា មិនអោយលប់បាត់ទទស្សនៈ និងភាពក្លាហានរបស់អ្នកឡើយ។
ឆ្នាំរោង
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីលោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ការងារទាំងឡាយគឺអាចធ្វើទៅបាន។ អ្នកក៏ មានមនុស្សច្រើចាំជួយទំនុកបម្រុងផងដែរ ដូច្នេះសូមកុំមានការព្រួយបារម្ភចំពោះភាពស្មុគ្រ ស្មាញតិចតួចដែលអាចកើតឡើងនៅក្នុងពេលនេះ។ សូមលោកអ្នកតស៊ូ និងមានគោលដៅ ច្បាស់លាស់ចំពោះបំណងប្រាថ្នារបស់អ្នក។ អ្នកក៏មានពេលវេលាច្រើនក្នុងការបំពេញការ ងារផងដែរ ដូច្នេះមិនគួរមានការប្រញាប់ប្រញាលនោះទេ។ ចំពោះបញ្ហាចាស់ និងភាពរឹង ស្ទះនានាដែលមានកន្លងទៅគឺអាចយកមកដោះស្រាយបានដោយសមស្របណាស់នាថ្ងៃ នេះ។ ផ្ទុយពីភាពល្អប្រសើរទាំងឡាយដែលមាននៅក្នុងថ្ងៃនេះ ធ្វើយ៉ាងណាកុំដាក់ការរំពឹង ហួសហេតុមកលើខ្លួនឯង។
ឆ្នាំម្សាញ់
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ ហោរាសាស្រ្តអាជីពណែនាំលោកអ្នកមិនអោយចាក ឆ្ងាយពីការងារដែលបានគ្រោងទុក។ សូមធ្វើយ៉ាងណាចំណាយពេលទៅលើការងារទាំង នោះអោយបានច្រើនទើបជាការល្អប្រសើរ។ យោងទៅលើករណីនេះ រាល់ការផ្លាស់ប្តូរនានា មិនសមប្រកបនោះទេ ដូច្នេះសូមមានការយល់ដឹងពីករណីនេះ។ ទន្ទឹមនឹងនេះ អ្នកអាចនឹង មានការនឿយហត់ច្រើន ដែលអាចនាំអោយប៉ះពាល់ទៅដល់គុណភាពនៃការប្រតិបត្តិ ការណ៍ការងារផងដែរ ហេតុនេះសូមរកពេលសម្រាកខ្លះទើបប្រសើរ។ បើទោះបីជាអ្នកអាច ជួបស្ថានភាពលំបាកបន្តិចក្តី សូមអត់ធ្មត់ តស៊ូ ពីព្រោះផលរំខាននឹងត្រូវបានជួសជុលឲ្យ ល្អប្រសើរវិញក្នុងពេលឆាប់ៗ។
ឆ្នាំមមី
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីលោកអ្នកថ្ងៃនេះល្អជាមធ្យម។ ប្រសិនបើអ្នកមានគម្រោងផ្លាស់ប្តូរការងារ ឬធ្វើរឿងថ្មីៗ ថ្ងៃនេះជាពេលដែលល្អប្រសើរសម្រាប់អនុវត្ត។ ប៉ុន្តែស្របពេលជាមួយគ្នា ហោរាសាស្រ្ត អាជីពណែនាំអោយលោកអ្នកយកចិត្តទុកដាក់ទៅលើស្ថានភាពហិរញ្ញវត្ថុ ដោយធ្វើយ៉ាងណាប្រើប្រាស់អោយសមសម្រប និងគួរមានផែនការបន្ទាប់បន្សំទុកជាស្រេចដើម្បីការកែ លម្អ។ ក្នុងនោះ ប្រសិនបើអ្នកសូមធ្វើការសន្សំសំចៃ កុំទាន់ចាយវាយច្រើន ហើយក៏មិនគួរ ចាយវាយលើករណីដែលមិនចាំបាច់នោះដែរ។ ក្រៅពីនេះ អ្នកមានសមទ្ធភាពខ្ពស់ក្នុងការ វាយតម្លៃ និងប្រមើលមើលលទ្ធភាពជាក់ស្តែងនានាសម្រាបការឆ្លើយតបដោយមានប្រសិទ្ធ ភាពចំពោះការងារខ្លួន។
ឆ្នាំមមែ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ សធាតុមាស ពង្សទេវតាស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលដែលមានអំណោយផល សម្រាប់ការចងមិត្ត ការសហការ ការងារជាក្រុម និងការចូលរួមការងារផ្នែកសង្គមកិច្ច។ លើសពីនេះ អ្នកអាចការពារទស្សនៈយោបល់របស់ខ្លួនជាសាធារណៈបានយ៉ាងប្រសើរ ដូច្នេះ ប្រសិនបើអ្នកជាអ្នកគ្រប់គ្រងការងារតូចធំទៀតនោះ គឺនឹងមានអំណោយផលយ៉ាង ប្រសើរបំផុត។ ហោរាសាស្រ្តអាជីពណែនាំលោកអ្នកមិនអោយបន្ថយល្បឿនការងារ អ្នកនឹង ត្រូវប្រឹងប្រែងដើម្បីទទួលបានលទ្ធផលដែលអ្នកចង់បាន។ ដោយឡែក លោកអ្នកនឹងអាច ដោះស្រាយបញ្ហាក្នុងក្រៅបានល្អប្រសិនបើអ្នកទឹកចិត្តរបស់អ្នកមិនត្រូវបានរំខាន។
ឆ្នាំវក
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ក្នុងពេលនេះស្ថានភាពការងាររបស់អ្នកហាក់មាន ភាពរឹងស្ទះច្រើន។ ហេតុនេះសូមកុំទាន់ធ្វើការងារសំខាន់ខ្លាំងពេក។ ការចុះហត្ថលេខា និង ការសម្រេចនានាសូមលើកយកទៅធ្វើនៅថ្ងៃខាងមុខ។ លើសពីនេះ ប្រហែលជាអ្នកត្រូវទប់ អារម្មណ៍អោយបានច្រើនជាមួយនឹងពាក្យរិះគន់ ការមើលបំណាំនានាពីមនុស្សនៅក្បែរខ្លួន ការអត់ធ្មត់នឹងអាចអោយអ្នកយកឈ្នះស្ថានភាព ហើយក៏មិនធ្វើអោយអ្នកបង់ខាតផងដែរ។ ស្ថានភាពរឹងស្ទះរបៀបនេះជាករណីជាធម្មតា ដូច្នេះបើអ្នកអាចទប់ទល់បាននោះអ្វីៗនឹង ត្រឡប់ជាល្អប្រសើរវិញមិនខាន។ ក្រៅពីនេះ លោកអ្នកនឹងងាយសម្របខ្លួនជាមួយស្ថាន ភាពបានងាយ។
ឆ្នាំរកា
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ ហោរាសាស្រ្តអាជីពព្រមានចំពោះការប្រែប្រួល ស្ថានភាពអាជីពផ្ទៃក្នុង។ លោកអ្នកគួរយកចិត្តទុកដាក់ចំពោះការងារ ទទួលខុសត្រូវអោយ បានល្អបំផុត ហើយក៏គួរស្វែងយល់ពីចំណេះជំនាញរបស់មនុស្សដែលធ្វើការជាមួយគ្នាផង ដែរ។ ចំពោះការងារ ឬផលប្រយោជន៍របស់មនុស្សរួមក្រុម សូមកុំប៉ះពាល់។ ក្នុងនោះជំនួយ របស់អ្នកក៏ត្រូវមើលមុខក្រោយផងដែរ ពីព្រោះស្ថានភាពថ្ងៃនេះងាយនឹងធ្វើអោយអ្នក ទទួលបានកំហុសណាស់។ យកល្អមិនគួរពាក់ព័ន្ធនឹងរឿងអ្នកដទៃទេ ចំណាយពេលថ្ងៃនេះ ទៅលើការងាររបស់អ្នក ជាជាងគិតរឿងរបស់អ្នកដទៃ។ ក្រៅពីនេះ បញ្ហាសុខភាពរបស់អ្នក សូមគិតជាជម្រើសទីមួយ។
ឆ្នាំច
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំច នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ ហោរាសាស្ត្រអាជីពណែនាំអោយលោកអ្នកអនុវត្តកិច្ចការងារ ឬអាជីវកម្មដោយភាពក្លាហាន។ កុំខ្លាចក្នុងការសម្រេចចិត្ត តែក៏ត្រូវពឹងផ្អែកជាសំខាន់ទៅ លើហេតុផលផងដែរ។ ក្នុងនោះការសម្លឹងមើលកាលទេសនឹងធ្វើអោយអ្នកអាចជៀសវាង បញ្ហា ហើយសម្របទៅនឹងភាពប្រែប្រួលក្នុងទីកន្លែងការងារបានកាន់តែច្រើន និងវិជ្ជមាន។ នៅក្នុងពេលនេះ រឿងរ៉ាវរបស់អ្នកដទៃមិនអាចធ្វើការប៉ះពាល់បានទេ ពីព្រោះក្រៅពីមិន អាចទទួលបានការថ្លែងអំណរគុណហើយ គឺអាចនឹងបានភាពអាក់អន់ចិត្ត ឬការយល់ច្រលំ ទៅវិញ។ ផ្ទុយពីនេះ សូមធ្វើការងារដោយភាពច្នៃប្រឌិតខ្ពស់ ហើយក៏គួរជ្រើសរើសការងារ ដែលសមនឹងលទ្ធភាព ឬសមត្ថភាពរបស់ខ្លួនប៉ុណ្ណោះ។
ឆ្នាំកុរ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះល្អមធ្យម។ ការងារ និងអាជីវកម្មរបស់អ្នកមានដំណើរការយ៉ាងល្អ ប្រសើរ។ បើទោះបីជាបញ្ហាខ្លះនៅមិនទាន់ដោះស្រាយអោយបានរួចរាល់ បញ្ហាទាំងនោះ មិនធ្វើអោយអ្នកមានការលំបាកលំបិននោះទេ អ្វីៗនឹងប្រសើរឡើងវិញដោយការយកចិត្ត ទុកដាក់ពីលោកអ្នក។ ប៉ុន្តែយកល្អសូមលោកអ្នករៀបចំផែនការសកម្មភាពឡើងវិញ កែលម្អ ចំណុចខ្វះខាត។ ក្នុងករណីដែលអ្នកមិនអាចដោះស្រាយ ឬរកចេញបានត្រឹមត្រូវ សូមស្នើសុំ ជំនួយពីមនុស្សជិតស្និទ្ធដែលនៅក្បែរខ្លួន។ ក្នុងនោះ ក៏សូមចងចាំថា ការអនុវត្ត និងភាព ចម្រើនលូតលាស់ពឹងពាក់អាស្រ័យទៅលើវិន័យរបស់ខ្លួនអ្នក។ ដោយឡែក ប្រសិនបើអ្នក ចង់ផ្លាស់ប្តូរទីកន្លែងការងារគឺអាចធ្វើទៅបាន។
ចំណាំៈ
ឆ្នាំទាំង៥ ជូត ឆ្លូវ ខាល រោង មមែ រាសីឡើងខ្ពស់ត្រដែត។ ថ្ងៃល្អសម្រាប់បំពេញការងារ ការចុះហត្ថលេខា ការគ្រប់គ្រង និងការបណ្តាក់ទុននានា។