សម្ដេចក្រឡាហោម ស ខេង ណែនាំនាយកដ្ឋានបុគ្គលិកអំពីការ បណ្ដុះបណ្ដាលមន្រ្តីនគរបាល

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង មហាផ្ទៃ នៅថ្ងៃទី២៣ខែឧសភាឆ្នាំ២០២៣ បានអញ្ជើញសម្ពោធ ដាក់ ឱ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផលនានា និងបិទវគ្គបណ្ដុះបណ្ដាល កម្រិត បឋមវិជ្ជាជីវៈនគរបាល ជំនាន់ទី១៧ លើកទី១ នៅសាលានគរបាលជាតិ ភូមិ៦ ខេត្តកំពង់ឆ្នាំង ។

ក្នុងឱកាសនេះសម្ដេចក្រឡាហោម ស ខេង បានកោតសរសើរ និងវាយ តម្លៃខ្ពស់ចំពោះគណៈគ្រប់គ្រង សាស្ត្រាចារ្យ គ្រូនគរបាលជាតិ នៃសាលា នគរបាលជាតិភូមិភាគ៦ និងបណ្ឌិត្យសភានគរបាលកម្ពុជា ដែលបានខិតខំ បំពេញភារកិច្ចប្រកបដោយការទទួលខុសត្រូវខ្ពស់ចំពោះការងារដឹកនាំគ្រប់គ្រង ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការកសាងបណ្តុះបណ្តាល ធនធាន មនុស្សក្នុងក្របខ័ណ្ឌមន្ត្រី នគរបាលជាតិ ដើម្បីបម្រើដល់ការងារក្នុង វិស័យ សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ប្រកបដោយ ប្រសិទ្ធភាព។

សម្ដេចបានចាត់ទុកការរួមចំណែកកសាង និងអភិវឌ្ឍសមិទ្ធផល ទាំង អស់នេះ ពិតជាបានជួយសម្រាលបន្ទុករបស់ក្រសួងមហាផ្ទៃ និងបាន ជំរុញឱ្យសាលានេះបានប្រែរីកមុខមាត់ថ្មី ដោយមានសោភ័ណភាពល្អ និងមានមូលដ្ឋានសម្ភារៈសមស្រប សម្រាប់បម្រើឱ្យការងារបណ្តុះ បណ្តាលមន្ត្រីនគរបាលជាតិ ទាំងបច្ចុប្បន្ន និងអនាគត។

សម្ដេចក្រឡាហោមបានបញ្ជាក់ដែរថា ក្រសួងមហាផ្ទៃ បានអនុវត្តយ៉ាង ខ្ជាប់ខ្ជួននូវផែនការអភិវឌ្ឍធនធានមនុស្ស ដោយផ្អែកលើគោលនយោ បាយរបស់រាជរដ្ឋាភិបាល ដើម្បីពង្រឹងសមត្ថភាព និងលើកកម្ពស់ក្រម សីលធម៌ វិជ្ជាជីវៈកងកម្លាំងនគរបាលជាតិ ក្នុងការបំពេញភារកិច្ចរបស់ ខ្លួនប្រកបដោយប្រសិទ្ធភាព។ទន្ទឹមនេះក្រសួងបាន ចំណាយថវិកា ជាច្រើន ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធ និងបំពាក់សម្ភារៈផ្សេងៗ នៅបណ្ឌិត្យសភា នគរ បាលកម្ពុជា និងសាលានគរបាលជាតិភូមិភាគទាំងអស់ឱ្យ ឆ្លើយតប ទៅនឹងតម្រូវការនៃការងារអភិវឌ្ឍធនធានមនុស្ស និងស្របតាមស្ដង់ដារ គុណភាពដែលបានកំណត់។

សម្ដេចបានផ្ដល់អនុសាសន៍ឱ្យបណ្ឌិត្យសភានគរបាលកម្ពុជា និង សាលានគរបាលជាតិភូមិភាគទាំងអស់ បន្តយកចិត្តទុកដាក់ លើក កម្ពស់ប្រសិទ្ធ ភាពនៃការដឹកនាំគ្រប់គ្រង និងពង្រឹងគុណភាពអប់រំឱ្យ កាន់តែល្អប្រសើរ។ សម្ដេចក៏បានណែនាំ ឯកឧត្តម សន្តិបណ្ឌិត ចាន់ អ៊ាន និង នាយកដ្ឋានបុគ្គលិក ត្រូវបន្តពិនិត្យ និងរៀបចំតាមនីតិវិធីដើម្បីចាត់បញ្ចូន មន្ត្រីនគរបាលដែលមិនទាន់ឆ្លងកាត់វគ្គសិក្សា ឱ្យមកសិក្សាក្នុងវគ្គបន្តបន្ទាប់ ទៀត ឱ្យបានគ្រប់ៗគ្នាជាកំហិត។

សូមជម្រាបថា សមិទ្ធផលដែលដាក់សម្ពោធនាថ្ងៃនេះ រួមមាន ឡដុត សំរាមខ្នាតមធ្យម និងម៉ាស៊ីនចម្រុះទឹកស្អាតមួយគ្រឿង ឧបត្ថម្ភដោយ រដ្ឋមន្រ្តីក្រសួងបរិស្ថាន, ផ្លូវកៅស៊ូ AC ប្រវែង ២១៥៣ ម៉ែត្រ និងប្រព័ន្ធ លូប្រវែង ៦០០ម៉ែត្រ គំនូសចរាចរណ៍ ផ្លាកសញ្ញាប្រាប់ទិស ឧបត្ថម្ភដោយ ឯកឧត្តមអភិបាលខេត្តកំពង់ឆ្នាំង, អគារស្នាក់នៅកម្ពស់ពីរជាន់មួយខ្នង ទំហំ៤៥ម៉ែត្រ គុណនឹង ១៣,៥ម៉ែត្រមានប្លង់សេ៣ន្លឹក ដំបូលប្រក់ក្បឿង ស្មើនឹង ៤បន្ទប់ ទូដាក់សម្ភារៈ៣២០ទូ គ្រែដេក១៦០គ្រែ និងសម្ភារៈគាំទ្រ សរុបជាទឹកប្រាក់ ៤០ម៉ឺនដុល្លារ ឧបត្ថម្ភដោយអភិបាលរាជធានីភ្នំពេញ។

បន្ថែមពីនេះមានអគារសាលសហសិក្សាកម្ពស់ពីរជាន់មួយខ្នង ទំហំ ៤៥ម៉ែត្រ គុណនឹង ១៣,៥ម៉ែត្រមានប្លង់សេបីន្លឹក ដំបូលប្រក់ក្បឿង ស្មើនឹង៣បន្ទប់ តុសិស្ស២០០ កៅអី៤០០ ព្រមទាំងសម្ភារគាំទ្រមួយចំនួន គិតជាទឹកប្រាក់ចំនួន ៤០ម៉ឺនដុល្លារ ឧត្ថម្ភដោយឯកឧត្តមអភិបាលខេត្ត កណ្ដាល។ ចំណែកឯកឧត្តម សន្តិបណ្ឌិត ចាន់ អ៊ាន ក៏បានកៀរ គរ សប្បុរសជន ជួយគាំទ្រហេដ្ឋារចនាសម្ព័ន្ធនានាគិតជាទឹកប្រាក់ជាងមួយសែន ដុល្លារអាមេរិក ខណៈសាលានៅខ្វះថវិកាបង្គ្រប់ការចំណាងជាង ៥ ម៉ឺនដុល្លារ៕
ដោយ៖រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner