ព័ត៌មានបែកធ្លាយពីផ្ទៃក្នុង៖ រ៉ុង ឈុន កំពុងរួមដៃជាមួយ សម រង្ស៊ី បំផ្លាញគណបក្សភ្លើងទៀន

ភ្នំពេញ៖ ព័ត៌មានបែកធ្លាយពីផ្ទៃក្នុងគណបក្សភ្លើងទៀនបានឱ្យដឹងថា លោក រ៉ុង ឈុន បានដើរខុសពីគោលការណ៍បក្សភ្លើងទៀនដោយបានទាក់ទងជាមួយ សម រង្ស៊ី ដែលកំពុងមានវត្តមាននៅប្រទេសម៉ាឡេស៊ីដើម្បីរៀបផែនការបង្កចលាចល។ នៅយប់ថ្ងៃទី២៩ ខែឧសភា រ៉ុង ឈុន បានប្រកាសតាមវិទ្យុ VOA ប្រមូលផ្តុំមនុស្សប្រមាណមួយម៉ឺននាក់ នៅទីលានប្រជាធិបតេយ្យនៅចុងសបា្តហ៍នេះដើម្បីតវ៉ាប្រឆាំងនឹងសេចក្តីសម្រេចមិនឱ្យបក្សភ្លើងទៀនចូលរួមការបោះឆ្នោតដែលផ្ទុយពីស្មារតីនៃកិច្ចប្រជុំគណៈកម្មាធិការកណ្តាលកាលបក្សកាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣។ នេះបើយោងតាមគណនីហ្វេសប៊ុកឈ្មោះ Jasmine Angkor នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣។

គណនីហ្វេសប៊ុកឈ្មោះ Jasmine Angkor បានបន្តថា រ៉ុង ឈុន កំពុងតែបំផ្លាញបក្សភ្លើងទៀនដែលអាចប្រឈមមុខ នឹងការរំលាយបក្សនេះនិងបាត់បង់អាសនៈនៅក្រុមប្រឹក្សាឃុំសង្កាត់ហើយក៏បាត់ឱកាសចូលរួមបោះឆ្នោតក្រុមប្រឹក្សាក្រុងស្រុកខណ្ឌ ក្រុមប្រឹក្សាខេត្ត ក៏ដូចជាបោះឆ្នោតព្រឹទ្ធសភាខាងមុខ។ ចេតនារបស់ រ៉ុង ឈុន និងសម រង្ស៊ីធ្វើយ៉ាងណា ឱ្យបក្សភ្លើងទៀនបែកខ្ទេចខ្ទី

ផ្ទៃក្នុងបក្សមើលឃើញថារ៉ុងឈុនអាចនឹងប្រឈមនឹងការវិលត្រឡប់ចូលក្នុងគុកសាជាថ្មីដោយសារតែដើរផ្ទុយពីសាលក្រមតុលាការ។ ប្រភពដដែលបានបន្តថា បក្សភ្លើងទៀន មិនទទួលខុសត្រូវចំពោះទង្វើ រ៉ុង ឈុន នេះទេ នណាក៏ដឹងដែរថា រ៉ុង ឈុន ខ្លួនឯងយកលុយពី សម រង្ស៊ី មកធ្វើបាតុកម្ម៕
ដោយ៖ពលជ័យ

ads banner