រាជធានីភ្នំពេញគ្រោងសង់ស្ពានថ្មីចំនួន៣ទៀត (Video Inside)

រាជធានីភ្នំពេញ គ្រោងនឹងសង់ស្ពានថ្មីយ៉ាងហោចចំនួន៣ថែមទៀត ដើម្បីសម្រួលដល់ការដឹកជញ្ជូន និងការធ្វើចរាចរណ៍។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បញ្ជាក់នៅថ្ងៃទី៣១ឧសភានេះថា ស្ពានទីមួយគឺស្ពានមិត្តភាពកម្ពុជានិងកូរ៉េ, ស្ពានមួយទៀតជាស្ពានសង់លើផ្លូវល្បឿនលឿនទី២ និងស្ពានទី៣ គឺស្ពានឆ្លងកាត់ទន្លេទន្លេបាសាក់ គឺស្ពានឆ្លងកាត់ពីម្តុំចាក់អង្រែទៅព្រែកប្រា។

សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវស្ពានបេតុងខ្សែកាបឆ្លងកាត់ទន្លេសាប និងស្ពានអាកាសឫស្សីកែវ បានថ្លែងកម្ពុជាអាចកសាងសមិទ្ធផលទាំងនេះបាន គឺដោយសារតែម្លប់សន្តិភាព។

កម្ពុជាទើបតែក្នុងសម័យដឹកនាំរបស់សម្តេចតេជោសែនដែលមានសន្តិភាពពិតប្រាកដនេះទេ ដែលការអភិវឌ្ឍន៍នូវសំណង់នានាទាំងលើដីគោក, ក្នុងសមុទ្ទ នឹងតាមកន្លែងជាច្រើនដទៃទៀត បានរីករាលដាលជាច្រើន ដែលកម្ពុជានឹងរំពឹងជាកូននាគអាស៊ីមួយក្នុងពេលអនាគត។

ads banner