វិទ្យាល័យឥន្រ្ទទេវី យកឈ្នះ ភ្នំពេញថ្មី បន្តឈរកំពូលតារាងបណ្តោះអាសន្ន ខណៈចាក់អង្រែ បន្តចាញ់ ក្នុងសប្តាហ៍ទី៩ ពាន់រង្វាន់ជើងឯកសិស្សវិទ្យាល័យ លើកទី១ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
វិទ្យាល័យឥន្រ្ទទេវី យកឈ្នះ ភ្នំពេញថ្មី បន្តឈរកំពូលតារាងបណ្តោះអាសន្ន ខណៈចាក់អង្រែ បន្តចាញ់ ក្នុងសប្តាហ៍ទី៩ ពាន់រង្វាន់ជើងឯកសិស្សវិទ្យាល័យ លើកទី១
កីឡា 09/08/2019

វិទ្យាល័យឥន្រ្ទទេវី យកឈ្នះ ភ្នំពេញថ្មី បន្តឈរកំពូលតារាងបណ្តោះអាសន្ន ខណៈចាក់អង្រែ បន្តចាញ់ ក្នុងសប្តាហ៍ទី៩ ពាន់រង្វាន់ជើងឯកសិស្សវិទ្យាល័យ លើកទី១

  ក្នុងសប្តាហ៍ទី៩ នៃការប្រកួតបាល់ទាត ជ្រើសរើសជើងឯកសិស្សវិទ្យាល័យ លើកទី១ឆ្នាំ២០១៩ ក្រុមបាល់ទាតវិទ្យាល័យ ឥន្រ្ទទេវី បានយកឈ្នះ វិទ្យាល័យភ្នំពេញថ្មី  ក្នុងលទ្ធផល ៨ទល់០ នៅទីលានបាល់ទាតបឹងត្របែក បន្តឈរកំពូលតារាងបណ្តោះអាសន្ន ។ ៨គ្រាប់របស់ ឥន្រ្ទទេវី រកបានដោយកីឡាករ គី រីណា ៤គ្រាប់ម្នាក់ឯង នៅនាទី២១ នាទី២៧ នាទី៤៣ នាទី៦៦ ៤គ្រាប់ទៀតរកបានដោយកីឡាករ ហាញ់ មាន នៅនាទី១១ កីឡាករ ឡេង ណូរ៉ា នៅនាទី៦៣ កីឡាករ វឿន វ៉ា នៅនាទី៨៦ និងមួយគ្រាប់ចុងម៉ោង ធ្វើសម្រេចដោយកីឡាករ ស សាមុត នៅនាទី៩០ ។ ចំណែក វិទ្យាល័យហ៊ុនសែនចាក់អង្រែ បន្តចាញ់ វិទ្យាល័យ ព្រះស៊ីសុវត្ថិ ក្នុងលទ្ធផល ៨ទល់០ នៅទីលានច្បារអំពៅ ។ ៨គ្រាប់របស់ ព្រះស៊ីសុវត្ថិ រកបានដោយកីឡាករ ម៉ិចសុធាតន៍ ២គ្រាប់ នៅនាទី១១ នាទី១៨ កីឡាករ ទេព ជិខិន នៅនាទី២៨ កីឡាករ ហាំង ភារម្យ រកបាន២គ្រាប់នៅនាទី៦២ និងនាទី៦៣ កីឡាករ ប៊ុត គីតូ រកបាន២គ្រាប់ នៅនាទី៨៦ និងនាទី៨៩ និងមួយគ្រាប់ចុងម៉ោង ធ្វើសម្រេចដោយកីឡាករ ទេពអយនៅនាទី៩០។
  ជ័យជំនះនេះបានធ្វើអោយ៨ប្រកួត  របស់ក្រុមវិទ្យាល័យឥន្ទ្រទេវី បន្តឈរកំពូលតារាងបណ្តោះអាសន្ន មាន២២ពិន្ទុ ឈ្នះ៧ ស្មើរ១ លេខ២ វិទ្យាល័យឬស្សីកែវ  រីឯវិទ្យាល័យ ព្រះស៊ីសុវត្ថិ ឡើងឈរលេខ៣ មាន១៥ពិន្ទុ ៨ប្រកួត ឈ្នះ៥ ចាញ់៣ ចំណែកវិទ្យាល័យហ៊ុនសែនចាក់អង្រែបន្តចាញ់ទាំង៨ប្រកួតគ្នានពិន្ទុ។
    បញ្ជាក់ថា ការប្រកួតបាល់ទាត់ជ្រើសរើសជើងឯកវិទ្យាល័យ លើកទី១ ឆ្នាំ២០១៩ ទទួល បានការឧបត្ថម្ភធំពីក្រុមហ៊ុន Cambodia Airways និងក្រុមហ៊ុនភេសជ្ជៈ POCARI SWEAT និងមានសហការផ្សាយផ្ទាល់ពីអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ ៕

Advertisement

 

 

 

 

Kien Sereyvuth

IT Technical Support

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា