ព្រុយណេប្រឈមនឹងលក្ខខណ្ឌអាកាសធាតុអាក្រក់នៅខែសីហា

បានដាស៊េរី បេហ្គាវ៉ាន់៖ នាយកដ្ឋានឧតុនិយមព្រុយណេ ដារូសាឡាម បាននិយាយថា ប្រទេសព្រុយណេនឹងប្រឈមមុខនូវអាកាសធាតុអាក្រក់ក្នុងខែសីហាខាងមុខនេះ ដោយសារតែអាកាសធាតុក្តៅស្ងួតនៅទូទាំងតំបន់អាស៊ីអាគ្នេយ៍។

ទីភ្នាក់ងាររដ្ឋាភិបាលព្រុយណេបានបញ្ជាក់នៅលើគេហទំព័ររបស់ខ្លួនថា បាតុភូត El Nino ក្នុងអំឡុងពេលខ្យល់មូសុងនិរតី បានរារាំងការធ្លាក់ភ្លៀង និងធ្វើឱ្យសីតុណ្ហភាពកើនឡើងផងដែរ។

ជាមួយគ្នានេះ នាយកដ្ឋានឧតុនិយមព្រុយណេ ដារូសាឡាម បានបញ្ជាក់ថា ក្នុងអំឡុងពេលខ្យល់មូសុងនិរតីក្នុងឆ្នាំនេះ ដែលបានចាប់ផ្តើមនៅសប្តាហ៍ចុងក្រោយនៃខែឧសភា ហើយបន្តរហូតដល់ចុងខែកញ្ញានោះ អាកាសធាតុក្តៅ និងស្ងួត ត្រូវបានគេរំពឹងថា នឹងមកដល់នៅប៉ុន្មានខែខាងមុខនេះ ជាមួយនឹងសីតុណ្ហភាពអតិបរមាប្រចាំថ្ងៃទំនងជាកើនឡើងដល់ ៣៤អង្សាសេ ឬខ្ពស់ជាងនេះនៅពេលរសៀល។

នាយកដ្ឋានឧតុនិយមព្រុយណេ ដារូសាឡាម បានសង្កត់ធ្ងន់ថា ឥទ្ធិពលនៃព្យុះត្រូពិច ឬប្រព័ន្ធព្យុះទីហ្វុងនៅជិតតំបន់ អាចនឹងជំរុញឱ្យមានបាតុភូតរលកសមុទ្រ ដែលនឹងធ្វើឱ្យប្រទេសព្រុយណេជួបប្រទះនឹងលក្ខខណ្ឌអាកាសធាតុអស្ថិរភាព ដូចជាព្យុះផ្គររន្ទះ និងខ្យល់កន្ត្រាក់ជាដើម៕ ប្រភព៖ The Star ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner