ហោរាសាស្រ្តប្រចាំថ្ងៃអង្គារ៍ ១០រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ត្រូវនឹងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣
ឆ្នាំជូត
សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អមធ្យម។ ស្ថានភាពអាជីពរបស់អ្នកក្នុងពេលនេះមិនមានអ្វី ដែលគួរអោយកត់សម្គាល់នោះទេ។ លោកអ្នកនឹងអាចធ្វើការងារនៅក្រោមបន្ទុករបស់ខ្លួន បានយ៉ាងល្អប្រសើរ។ បើទោះបីជាអំណោយផលល្អប្រសើរដែលអ្នករំពឹងទុកមិនទាន់អាច នឹងកើតឡើងនៅក្នុងឳកាសនេះក្តី នៅក្នុងអនាគតដ៏ខ្លីខាងមុខនេះ លោកអ្នកនឹងទទួលបាន ភាពជោគជ័យ។ សូមប្រឹងប្រែងបន្ត កុំបោះបង់ចោល គោលដៅព្រោះការផ្តល់ជូនសម្រាប់ រយៈពេលខ្លី ឬក៏សម្រាប់គម្រោងផែនការដែលគ្មានមូលហេតុច្បាស់លាស់។ ដោយឡែក លោកអ្នកនឹងមានលទ្ធភាពពេញលេញណាស់ដើម្បីយល់ដឹងអំពីការងារ និងជំហានរបស់ អ្នក។
ឆ្នាំឆ្លូវ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ អាជីបរបស់អ្នកនៅក្នុងថ្ងៃនេះហាក់ជួប ស្ថានភាព ប្រែប្រួលច្រើន ដូច្នេះសូមយកចិត្តទុកដាក់បន្ថែមជាមួយនឹងហេតុការណ៍នានា ដែលបាន កើតឡើង។ ព្យាយាមវិភាគវាយតម្លៃស្ថានភាពជាមួយនឹងពត៌មាន និងធ្វើយ៉ាងណាមិនត្រូវ មើលងាយស្ថានការណ៍នោះទេ។ លើសពីនេះ សូមកុំបោះបង់ការធ្វើទំនាក់ទំនង ហើយគួរ ព្យាយាមបង្កើតទំនាក់ទំនងជាមួយនឹងមនុស្សដែលនៅជុំវិញខ្លួន ពិសេសមនុស្សដែលរួម ក្រុមការងារជាមួយអ្នក។ ក្រៅពីនេះ សូមសន្សំសំចៃពេលវេលាអោយបានច្រើនបំផុត ពីព្រោះទំហំការងារអាចនឹងទាមទារពេលវេលាច្រើន។ លើសពីនេះ សូមរក្សាអាកប្បកិរិយា និងរៀនអត់ធ្មត់បន្ថែម។
ឆ្នាំខាល
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ សូមកំណត់ការធ្វើទំនាក់ទំនងជាមួយនឹងថ្នាក់លើ។ ថ្ងៃនេះមិនមែនជាពេលវេលាដែលល្អប្រសើរដើម្បីពិភាក្សាអំពីទស្សនៈវិស័យរីកចម្រើននៃ ការងារ ឬនិយាយអំពីការតម្លើងប្រាក់ឧបត្ថម្ភនោះទេ។ ហោរាសាស្រ្តអាជីពណែនាំមិនឲ្យ ធ្វើការសម្រេចចិត្តលឿនពេកនោះទេ ពីព្រោះឳកាសដែលជួបរឿងមិនល្អកំពុងតែព្យាយាម ជ្រៀតជ្រែកអាជីព និងសេចក្តីសុខរបស់អ្នក។ ក្នុងនោះសម្រាប់ការប្រកួតប្រជែងក្នុងអាជីព ក៏អាចនឹងជួបភាពអវិជ្ជមានផងដែរ ដូច្នេះសូមរក្សាភាពស្ងៀមស្ងាត់ ហើយទទួលខុសត្រូវ ចំពោះការងាររបស់ខ្លួន បើទោះបីជាការងារតូចតាចក្តី។
ឆ្នាំថោះ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីលោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះទំនាក់ទំនងហាក់មិនសមប្រកបទាល់តែសោះ ចំពោះអ្នក។ បញ្ហាអាចនឹងកើតឡើងដោយសារពាក្យសំដី ហេតុនេះកុំចូលរួមក្នុងការប្រជុំ ពិភាក្សាដែលមិនចាំបាច់។ មតិរិះគន់ទាំងឡាយមិនគួរនិយាយ ហើយប្រសិនបើវាចាំបាច់ បំផុតក៏គួរ លើកទៅនិយាយនៅថ្ងៃក្រោយវិញ។ ក្នុងពេលនេះពត៌មានថ្មីអាចបំភាន់អ្នកបាន ដូច្នេះត្រូវ ចំណាយពេលវេលាគិតឲ្យបានម៉ត់ចត់។ ក្នុងពេលទន្ទឹមគ្នានេះ សូមលោកអ្នក ព្យាយាមយដល់ដឹងអំពីស្ថានភាពដែលកំពុងកើតឡើង ធ្វើការពិនិត្យពិចារណា និងវាយ តម្លៃអោយបានត្រឹមត្រូវ។ លើសពីនេះ សូមកុំពាក់ព័ទ្ធនឹងរឿងរបស់អ្នកដទៃ ប្រយ័ត្នគ្រោះ។
ឆ្នាំរោង
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះគឺជាពេលវេលាល្អបំផុតសម្រាប់ វាយតម្លៃទៅលើស្ថានភាពអាជីវកម្ម និងដំណើរការការងារដែលអ្នកគ្រោង។ សម្រាប់ការ ងារដែលកំពុងអនុវត្ត គឺអ្នកនឹងអាចបំពេញបានចប់សព្វគ្រប់ល្អណាស់ ដូច្នេះគ្មានអ្វីដែល ត្រូវមានភាពស្មុគ្រស្មាញនោះទេ។ លើសពីនេះ ប្រហែលជាដល់ពេលដែលអ្នកត្រូវចូលឲ្យ បានកៀកនឹងថ្នាក់លើរបស់ខ្លួន ពីព្រោះគម្លាតអាចនឹងធ្វើអោយអ្នកបាត់បង់ទំនុកចិត្តទៅ វិញទៅមក។ ក្រៅពីនេះ សម្រាប់លោកអ្នកដែលមានបំណងចង់ផ្លាស់ប្តូរទីកន្លែងការងារ ថ្ងៃនេះគឺជាពេលល្អប្រសើរបំផុត។
ឆ្នាំម្សាញ់
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីលោកអ្នកថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះអាជីពរបស់អ្នកហាក់មានភាពរាំងស្ទះជាងសព្វមួយដង។ លើសពីនេះ ថ្ងៃនេះក៏មិនមែនជាពេលវេលាល្អបំផុតសម្រាប់ការដោះស្រាយបញ្ហានានានោះដែរ។ សូមព្យាយាមជៀសវាងពីការផ្អាកការប្រើប្រាស់ លុយកាក់ច្រើនក៏ដូចជា បណ្តាក់ទុនសិន ពីព្រោះការបាត់ចំបង់ហិរញ្ញាវត្ថុហាក់មានសន្ទុះខ្លាំងណាស់។ ក្នុងពេល នេះ គួរប្រើប្រាស់ឳកាសដែលមានមកអភិវឌ្ឍន៍ផែនការជាថ្មី។ ដោយឡែក សូមលោកអ្នក ជឿជាក់ទៅលើបទពិសោធ៍ ចំណេះជំនាញ និងគោលដៅរបស់ខ្លួន។ ចំណែក ការជឿទុក ចិត្តនៅក្នុងពេលនេះសូមស្ថិតក្នុងភាពល្អិតល្អន់។
ឆ្នាំមមី
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីរបស់លោកអ្នកឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលដែលមានស្ថានភាពល្អប្រសើរបំផុត សម្រាប់លោកអ្នកប្រកបរបរអាជីវកម្ម និងជំនួញផ្សេងៗ។ លើសពីនេះ លោកអ្នកនឹងអាច បញ្ចប់រាល់ករណី និងកិច្ចការទាំងឡាយដោយងាយស្រួល។ ក្នុងនោះ ប្រសិនបើអ្នកនឹងធ្វើ កិច្ចសហការគឺល្អបំផុត ដូច្នេះលោកអ្នកអាចធ្វើការបណ្តាក់ទុន និងប្រើប្រាស់លុយកាក់ បាន។ ក្រៅពីនេះ លោកអ្នកនឹងមិនជួបបញ្ហាណាមួយមករំខានដល់ដំណើរការ និងលទ្ធផល នោះទេ ដូច្នេះអ្នកអនុវត្តការងារបានយ៉ាងរឹងមាំ និងត្រឹមត្រូវ។ ប៉ុន្តែក្នុងពេលស្របគ្នានេះក៏ មិនគួរចំណាយពេលវេលាចោលដោយឥតប្រយោជន៍នោះទេ។
ឆ្នាំមមែ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ សធាតុមាស ពង្សទេវតាស្រី។ រាសីលោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលវេលាល្អសម្រាប់ឆ្លុះបញ្ចាំង គោលគំនិតដ៏ពិតប្រាកដរបស់អ្នក។ ការវិភាគវាយតម្លៃក្នុងពេលនេះនឹងអាចធ្វើបានដោយ ត្រឹមត្រូវ។ ក្រៅពីការងារបច្ចុប្បន្នអ្នកក៏អាចសាកល្បងការងារក្រៅជំនាញ ឬការងារថ្មីទៀត បាន។ ឳកាសនៅខាងក្រៅក៏មានពេញបរិបូណ៍ផងដែរ។ លើសពីនេះ ដោយសារលោកអ្នក ទទួលបានអំណោយផលក្នុងការគ្រប់គ្រង ដូច្នេះអ្នកអាចដឹកនាំក្រុមបានប្រសើរ ហើយលទ្ធ ផលដែលទទួលក៏មានទំហំធំផងដែរ។ លើសពីនេះ ថ្ងៃនេះក៏ជាពេលដ៏ប្រសើរសម្រាប់ការ ដោះស្រាយរឿងរ៉ាងក្នុងក្រៅ ហេតុនេះសូមកុំអោយឳកាសនេះកន្លងផុតទៅ។
ឆ្នាំវក
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីរបស់លោកនៅក្នុងថ្ងៃនេះល្អមធ្យម។ លោកអ្នកអាចធ្វើការងារទាំងឡាយបានសម្រេច ហើយមនុស្សដែលនៅក្បែរខ្លួនក៏នឹងមិនបង្ករភាពរអាក់រអួលណាមួយនោះទេ ប៉ុន្តែបែរជា មនុស្សដែលនឹងជួយជ្រោមជ្រែងអ្នកយ៉ាងខ្លាំង។ ក្នុងពេលនេះបទពិសោធន៍អាចនឹងមាន សារសំខាន់ជាជាងចំណេះជំនាញទៅវិញ ដូច្នេះសូមស្តាប់បទពិសោធន៍របស់អ្នក។ ជាការ ពិតលោកអ្នកអាចនឹងជួបផលលំបាកខ្លះ ប៉ុន្តែអ្នកអាចដោះស្រាយបានជាធម្មតាទេ។ ក្រៅពីនេះ ការវិភាគពិចារណាមានភាពចាំបាច់ណាស់។ ដោយឡែក សូមលោកអ្នកប្រយ័ត្ន ក្រែងមានភាពតានតឹងជាមួយមនុស្សផ្ទុយភេទឆ្នាំមមី។
ឆ្នាំរកា
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីរបស់អ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ រាល់ការងារ និងក្តីសុបិន្តរបស់អ្នកនឹងត្រូវបាន ផ្តល់ជូន។ សម្រាប់លោកអ្នកដែលបំពេញការងាររដ្ឋ និងឯកជនក៏រំពឹងថាទទួលបានការផ្តល់ ជូនជាសម្ភារៈ តួនាទី ឬឳកាសកាន់តែច្រើន។ ប៉ុន្តែទោះបីជាយ៉ាងនេះ បញ្ហាចំពោះមុខមិន ទាន់អាចដោះស្រាយបានពេញលេញនោះទេ ដូច្នេះសូមប្រើប្រាស់វិធីសាស្រ្តដែលអ្នកបាន រៀបចំដើម្បីអនុវត្តការងារ និងត្រៀមក្នុងការដោះស្រាយ។ ដោយឡែក ក្នុងករណីដែល មានការពាក់ព័ទ្ធនឹងរឿងលុយកាក់ សូមព្យាយាមរកវិធីដោះស្រាយអោយបានលឿន។ លើសពីនេះ ប្រហែលជាអ្នកមិនគួរធ្វើដំណើរពេលព្រឹកព្រលឹមពេកនោះទេ។
ឆ្នាំច
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំច នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីលោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ស្ថានភាពអាជីវកម្មនៅក្នុងពេលនេះមិនល្អប្រសើរនោះទេ។ អ្នកអាច ជួបការខាតបង់ច្រើន មិនត្រឹមប៉ុណ្ណោះដំណោះស្រាយហាក់មានភាពតានតឹងខ្លាំង។ យកល្អ កុំចាយវាយច្រើនក្នុងពេលនេះ ដោយសារលោកអ្នកត្រូវការស្ថេរភាព និងត្រៀមសម្រាប់ ការប្រើប្រាស់លុយកាក់នៅក្នុងពេលខាងមុខនេះ។ ប៉ុន្តែ ទន្ទឹមនឹងនេះ លោកអ្នកអាចជួប ភាពរអាក់រអួលខ្លះក្នុងទំនាក់ទំនងមនុស្សរួមក្រុម ឬមិត្តភក្តិជាដើម ដូច្នេះសូមរក្សាពាក្យ សំដីជាពិសេស។ ក្រៅពីនេះ ដំណើរការងារខ្លះ បញ្ហារឹងស្ទះខ្លះនឹង ប្រែប្រួលជាល្អប្រសើរ វិញនៅក្នុងពេលនេះ។
ឆ្នាំកុរ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ហោរាសាស្រ្តអាជីពណែនាំលោកអ្នកកុំឲ្យបោះ បង់ការប្រកួតប្រជែងឲ្យសោះទោះក្នុងកាលទេសណាក៏ដោយ។ ក្នុងពេលនេះប្រហែលជា បំណងធំទាំងឡាយរបស់អ្នកមិនទាន់អាចបំពេញបានទាំងស្រុងនោះទេ ប៉ុន្តែក៏មិនគួរបោះ បង់ការតាំងចិត្តនៅក្នុងពេលនេះដែរ ពីព្រោះនៅអនាគតដ៏ខ្លីខាងមុខនេះ អ្នកនឹងអាច បង្ហាញសមត្ថភាព និងអាចទទួលបានភាពជោគជ័យតាមបំណងប្រាថ្នា។ ក្នុងពេលនេះ សូម រក្សាសុខភាព ធ្វើយ៉ាងណារកពេលសម្រាកអោយបានសមរម្យ ពីព្រោះភាពហត់នឿយនឹង អាចក្លាយជាឧបសគ្គដល់ការងារដែលកំពុងអនុវត្ត។
ចំណាំៈ
ឆ្នាំទាំង៤ រោង មមី មមែ រកា រាសីឡើងខ្ពស់ត្រដែត។