សម្តេចតេជោ ហ៊ុន សែន បញ្ជាឱ្យពង្រឹងសន្តិសុខជាតិ ខណៈវៀតណាម កំពុងផ្ទុះហិង្សា ក្បែរតំបន់ព្រំដែន ភាគឦសាន្តនៃប្រទេសកម្ពុជា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សម្តេចតេជោ ហ៊ុន សែន បញ្ជាឱ្យពង្រឹងសន្តិសុខជាតិ ខណៈវៀតណាម កំពុងផ្ទុះហិង្សា ក្បែរតំបន់ព្រំដែន ភាគឦសាន្តនៃប្រទេសកម្ពុជា

សម្តេចតេជោ ហ៊ុន សែន បញ្ជាឱ្យពង្រឹងសន្តិសុខជាតិ ខណៈវៀតណាម កំពុងផ្ទុះហិង្សា ក្បែរតំបន់ព្រំដែន ភាគឦសាន្តនៃប្រទេសកម្ពុជា

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រ នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាឱ្យពង្រឹងសន្តិសុខជាតិ ខណៈវៀតណាម កំពុងផ្ទុះហិង្សា ក្បែរតំបន់ព្រំដែន ភាគឦសាន្តនៃប្រទេសកម្ពុជា ។ សម្ដេចថា យើងកំពុងសហការជាមួយវៀតណាម ដើម្បីត្រួតពិនិត្យសភាពការណ៍នៅតាមព្រំដែន ព្រោះពួកប្រឆាំងនៅវៀតណាម ធ្វើសកម្មភាពគគ្រឹកគគ្រេង រហូតមានស្លាប់មនុស្ស អញ្ចឹងបានជាយើងត្រូវប្រុងប្រយ័ត្ន ព្រោះបញ្ហាសន្តិសុខជាតិ មិនអាចធ្វេសប្រហែសបានទេ ។

Advertisement

សម្តេចតេជោ ហ៊ុន សែន បានថ្លែងដូច្នេះក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីជិត ២ម៉ឺននាក់ មកពីរោងចក្រសហគ្រាស ចំនួន១១ ដែលកំពុងដំណើរការអាជីវកម្មក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សម្តេចតេជោ ហ៊ុន សែន បានបន្តថា ពេលនេះ អគ្គស្នងការរងអគ្គស្នងការនគរបាលជាតិ ឯកឧត្តម ឆៃ ស៊ីណារិទ្ធ កំពុងឋិតនៅភាគឦសានប្រទេស ដើម្បីសហការជាមួយវៀតណាម ត្រួតត្រាសភាពការណ៍នៅតាមព្រំដែន ។

សូមជម្រាបថា ទីភ្នាក់សារព័ត៌មានរដ្ឋវៀតណាម (VNA) បានដកស្រង់សម្ដី ឧត្តមសេនីយ៍ឯក តូ ឡឹម រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម ថា ក្រុមឧក្រិដ្ឋជនខ្មាន់កាំភ្លើង បានវាយប្រហារស្នាក់ការប៉ូលីស បណ្តាលឱ្យមន្ត្រីនគរបាលមួយចំនួនបានស្លាប់ និងមន្ត្រីឃុំ ក៏ដូចជាប្រជាពលរដ្ឋមួយចំនួនរងរបួសធ្ងន់ និងស្រាល ។

ដោយឡែក ឧត្តមសេនីយ៍ តូ អាន់សូ អ្នកនាំពាក្យនគរបាលប្រជាជនវៀតណាម នៅថ្ងៃទី១២ ខែមិថុនា បានប្រាប់បណ្តាញព័ត៌មានក្នុងស្រុកថា កម្លាំងនគរបាលខេត្តដាក់ឡាក់ បានចាប់ខ្លួនមុខសញ្ញា ២២នាក់ ដែលពាក់ព័ន្ធនឹងការប្រើប្រាស់អាវុធ ដើម្បីវាយប្រហារទីចាត់ការគណៈកម្មាធិការប្រជាជនឃុំ (សាលាឃុំ) អៀទាវ និង អៀក្ទូ ដែលមានទីចាត់ការប៉ុស្តិ៍រដ្ឋបាលឃុំនៅក្បែរនោះដែរ ។

ព្រឹត្តិការណ៍ហឹង្សាក្នុងសាលាឃុំទាំងពីរនេះ បានកើតឡើងនៅក្នុងស្រុកគឿគូន ខេត្តដាក់ឡាក់ វៀតណាមភាគកណ្តាល ជាប់នឹងខេត្តមណ្ឌលគិរីនៃប្រទេសកម្ពុជា។ ប៉ូលិស ក៏ បានណែនាំឱ្យប្រជាជនមូលដ្ឋាន នៅស្ងាត់ស្ងៀម និង អនុវត្តតាមការណែនាំរបស់អាជ្ញាធរ ៕ អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក

ស៊ូ វណ្ណលុក

ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា