សមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជា ឃុំ រមេញប្រកាសគាំទ្រ សម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី បន្តទៀត និង ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នាពេលអនាគត

តាកែវ៖ ឯកឧត្តមសុខ ប្រសិទ្ធិ ទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានិងជាប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋាន ឃុំ រមេញ ស្រុកកោះអណ្តែតខេត្តតាកែវ បានជួបសំណេះសំណាលជាមួយសមាជិកសមាជិកាបក្សនិងប្រជាពលរដ្ឋស្ថិតក្នុងភូមិរមេញ ខាងជើងនៅព្រឹកថ្ងៃទី២៤ខែមិថុនា ឆ្នាំ២០២៣។

ឯកឧត្តម សុខ ប្រសិទ្ធិ ប្រធានក្រុមការងារគណបក្សឃុំរមេញ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញាទេវតាបាចផ្កា លេខរៀងទី១៨ នាថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ នាថ្ងៃទី២៣ ខែកក្កដា មុខនេះ ឲ្យបានគ្រប់ៗគ្នា ដើម្បីរក្សាបាននូវសិទ្ធិ សេរីភាព លទ្ធិប្រជាធិបតេយ្យ ពហុបក្ស និងថែរក្សាសុខសន្តិភាព ឱ្យបានរឹងមាំ និង បន្តអភវឌ្ឈន៍ប្រទេសជាតិ លើគ្រប់វិស័យ ក្រោមការដឹកនាំសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជន និងជានាយករដ្ឋមន្រ្តីនៃកម្ពុជា និងគាំទ្របេក្ខភាព ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នាពេលអនាគត ។

ឯកឧត្តម សុខ ប្រសិទ្ធិបន្តទៀតថា កត្តារួមសាមគ្គីភាព ការធ្វើអំពីល្អចំពោះប្រជាជនពលរដ្ឋ ជាកត្តាសំខាន់ ដើម្បីជាក្តីសង្ឃឹមចំពោះប្រជាពលរដ្ឋ។ជាមួយគ្នានេះដែរ ឯកឧត្តម បានជម្រុញអាជ្ញាធរមូលដ្ឋានបន្តពង្រឹងបម្រើសេវាសាធារណៈឲ្យកាន់ប្រសិទ្ធភាពថែមទៀត និងលឿនរហ័ស។

ឯកឧត្តមប្រធានក្រុមការងារ បានផ្តល់ថវិកាដល់សមាជិកសមាជិកា ប្រជាពលរដ្ឋនិងព្រមទាំងបានប្រគល់ថវិកាដល់ភូមិទាំង១០នៃឃុំ រមេញសរុប១៦៥លានរៀលផងដែរ ៕ ដោយ-រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner