ជនសង្ស័យ ២៨នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេសចំនួន ១២ករណី ថ្ងៃទី២៤ ខែមិថុនា ម្សិលមិញ
អត្ថបទដោយ៖
ជឹម ភារ៉ា
ភ្នំពេញ៖គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា ជនសង្ស័យចំនួន២៨នាក់ ត្រូវបានសមត្ថកិច្ចជំនាញធ្វេីការឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន១២ករណី ទូទាំងប្រទេស នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣។
ក្នុងចំណោមជនសង្ស័យចំនួន ២៨នាក់ រួមមាន ៖ +ដឹកជញ្ជូន រក្សាទុក ៨ករណី ឃាត់ ២០នាក់ (ស្រី ០នាក់)។ +ប្រើប្រាស់ ៤ករណី ឃាត់ ៨នាក់ (ស្រី ០នាក់)។
វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២៤ ខែមិថុនា រួមមាន ៖ -មេតំហ្វេតាមីន (Ice) = ៥,២១ក្រាម និង១៣កញ្ចប់តូច។
លទ្ធផលខាងលើ ៦អង្គភាព បានចូលរួមបង្ក្រាប ៖
នគរបាល ៖ ៦អង្គភាព ៕
ដោយ ៖ ភារ៉ា និង ប៊ុនធី



ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕