សម្តេចតេជោ ហ៊ុន សែន បង្ហាញបំណងចង់ឲ្យនាំអង្ករឆ្ងាញ់កម្ពុជា ទៅប្រទេសសិង្ហបុរី
ពោធិ៍សាត់៖ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «ខ្ញ៉ំមានបំណងចង់ឲ្យកម្ពុជានាំអង្ករទៅប្រទេសសិង្ហបុរី ហើយជាអង្ករឆ្ងាញ់ ខណៈកម្ពុជា បាននាំចេញអង្ករទៅកាន់ ៧៣ប្រទេសហើយ ។
សម្តេចបានបញ្ជាក់ថា ថ្ងៃមុន ខ្ញ៉ំទៅសិង្ហបុរី ខ្ញ៉ំបានមានការចាប់អារម្មណ៍ទៅលើបន្លែដែលសិង្ហបុរីប្រើរាល់ថ្ងៃ ខ្ញ៉ំក៏បានឲ្យទូតកម្ពុជាប្រចាំនៅទីនោះ ធ្វើរបាយការណ៍ឲ្យខ្ញ៉ំ បន្ទាប់ខ្ញុំទើបដឹងថា ការការនាំចូលបន្លែផ្សេងៗទៅសិង្ហបុរី គឺមកពីម៉ាឡេស៊ី ថៃ ចិន ជាដើម ។
សម្ដេចតេជោ បានបន្តថា ខ្ញុំបានប្រាប់ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅសិង្ហបុរី ឲ្យខិតខំប្រឹងប្រែងលើការងារនេះ មិនត្រូវចេះតែធ្វើការងារទូតទេ ត្រូវចេះធ្វើការងារសេដ្ឋកិច្ចដែរ។
សម្តេច បានបន្ថែមថា ប្រទេសដែលមានទំនាក់ទំនងសេដ្ឋកិច្ចល្អ ក៏ជួយឲ្យនយោបាយល្អដែរ រឿងនេះវាអញ្ចឹង ហើយយើងបានចុះហត្ថលេខារួចហើយជាមួយនឹងសិង្ហបុរី ដែលនឹងត្រូវផ្គត់ផ្គង់អគ្គិសនីក្រោមបាតសមុទ្រ ដែលយើងតភ្ជាប់ពីកម្ពុជា ទៅវៀតណាម ទៅម៉ាឡេស៊ី និងទៅលក់នៅសិង្ហបុរី ។
សម្តេចតេជោ នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងដូចនេះ នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ ក្នុងជំនួបសំណេះសំណាលជាមួយ កម្មករ និយោជិតសរុប ៦,៨៦៨នាក់ មកពីរោងចក្រ សហគ្រាសចំនួន ១០ក្នុងខេត្តពោធិ៍សាត់ ៕
អត្ថបទ៖ វណ្ណលុក , រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ