ហោរាសាស្រ្តប្រចាំថ្ងៃពុធ ៣រោច ខែបឋមាសាឍ ឆ្នាំថោះ​ បញ្ចស័ក ព.ស​២៥៦៧ត្រូវនឹងថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៣

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះខ្ពស់ត្រដែត។ មុខរបររកស៊ី និងកិច្ចការនានារបស់លោកអ្នកមានភាពចម្រើនលូតលាស់ល្អណាស់។ លោកអ្នកនឹងធានាបានចំពោះភាពជោគជ័យ លាភសំណាង និងសេចក្តីសុខក្នុងជីវិតនាពេលនេះ។ ក្រៅពីនេះលោកអ្នកមានពេលវេលាគ្រប់គ្រាន់ក្នុងការបំពេញការងារ ដូច្នេះមិនចាំបាច់ត្រូវប្រញាប់ប្រញាលពេកនោះទេ។ ការធ្វើទំនាក់ទំនង និងបំពេញភារកិច្ចជាក្រុម ឃើញថានឹងបានផលណាស់។ ដោយឡែក ប្រសិនបើអ្នកសម្រចចិត្តធ្វើអ្វីមួយហើយ សូមផ្តោតទៅលើការងារទាំងនោះ ពីព្រោះផល ចម្រើននឹងកើតឡើងច្រើន និងមានស្ថេរភាពខ្ពស់។

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។  ការងារ និងមុខរបររកស៊ីជួញដូរហាក់មិនទទួលបានលទ្ធផលធំដុំទេ ប៉ុន្តែក៏មិនគួរព្រួយបារម្ភអ្វីពេកនោះដែរ។ រក្សាស្ថានភាពឲ្យមានហ្នឹងហ្ន៎​ ដោះស្រាយបញ្ហាដែលនឹងកើតឡើងដោយភាពស្ងប់ស្ងាត់ និងសន្តិវិធិ។ លោកអ្នកមានមនុស្សសប្បុរសនៅក្បែរ និងជួយយកអាសារណាស់ ដូច្នេះព្យាយាមសុំយោបល់ពីពួកគេ ប្រសិនបើអ្នកជាប់គាំងមិនអាចដោះស្រាយដោយខ្លួនឯងបាន។ ក្នុងពេលនេះក៏គួររក្សាទឹក ចិត្ត អត់ធ្មត់ និងព្យាយាមបង្កើតមិត្តជាជាងធ្វើអោយមានកំហុសឆ្គងព្រោះភាពរឹងរូស។

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ លោកអ្នកទទួលបានផលចំណេញក្នុងអាជីវកម្ម និងភាពជោគជ័យក្នុងរង្វង់ការងារដែលគួរឲ្យកត់សម្គាល់។ ថ្ងៃនេះលោកអ្នកមានមនុស្សជាច្រើននៅជុំវិញខ្លួនគាំទ្រ និងថែរក្សាការពារ ព្រមទាំងជួយទំនុកបម្រុងច្រើន ដូច្នេះមិនគួរមានភាពភ័យខ្លាចក្នុងការអនុវត្តការងារ ឬចាប់ផ្តើមកិច្ចការងារថ្មីដែលអ្នកប៉ងប្រាថ្នាឡើយ។ សូមរៀនសូត្រ និងព្រមទទួលយកគំនិតយោបល់អ្នកដទៃ ដោយភាពឆ្លាតវៃ។ ដោយឡែក ប្រសិនបើអ្នកចង់ផ្លាស់ប្តូរការងារគឺអាចធ្វើទៅបានដោយឥតមានផលរំខានទេ។

 ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ មុខរបររកស៊ី និងការងាររដ្ឋឯកនានា នឹងបានផលសម្រេច សូមកុំមានការព្រួយបារម្ភអ្វីឡើយ។ ថ្ងៃនេះមានអំណោយផលល្អក្នុងការចរចា និងពិភាក្សាការងារនានា ព្រមទាំងមានលទ្ធភាពដោះស្រាយបញ្ហស្មុគ្រស្មាញផងដែរ។ សូមរក្សាកិច្ចការងារដែលមាននៅក្នុងដៃ ហើយព្យាយាមអនុវត្ត។ អ្នកអាចចាប់យកយកការងារថ្មីបាន ប៉ុន្តែទាមទារកំលាំងកាយចិត្តច្រើន។ ក្នុងវេលានេះជម្លោះមិនអាចទាន់កំណត់បានច្បាស់លាស់ទេ​ ដូច្នេះសូមប្រុងប្រយ័ត្នជានិច្ចចំពោះពាក្យសំដី និងកាយវិការ។ ក្រៅពី នេះ កុំធ្វេសប្រហែសក្នុងទំនាក់ទំនង។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ ​ ​ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះលោកអ្នកនឹងអាចសម្រេចការងារបានល្អ និងទាន់ពេលវេលា។ ក្រៅពីនេះលោកអ្នកទទួលបានការគាំទ្រ និងយកចិត្តទុកដាក់ជាសំណាក់មិត្តរួមការងារ។ ដោយឡែក សូមកុំមានការព្រួយបារម្ភចំពោះកិច្ចការងារឡើយ គឺលោកអ្នកអាចធ្វើបាន និងទទួលបានជោគជ័យយ៉ាងគាប់ប្រសើរ។ ទន្ទឹមនឹងនេះ លោកអ្នកអាចកំណត់ចំណុចខ្សោយនៅក្នុងការងាររបស់អ្នកភ្លាមៗ ហើយអាចមានលទ្ធភាពរកឳកាសដើម្បីកែប្រែកំហុស និងបញ្ហាបានយ៉ាងមានប្រសិទ្ធភាព។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ ​​  ​  រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកនឹងទទួលបានផលយ៉ាងគាប់ចិត្តពីការងារ និងអាជីវកម្ម ដូច្នេះអ្វីដែលអ្នកត្រូវធ្វើជាចាំបាច់ គឺរក្សាពាក្យសំដី និងអាកប្បកិរិយាក្នុងការប្រាស្រ័យទាក់ទងនឹងមនុស្សនៅក្នុងរង្វង់ការងារ។ ប្រសិនបើអ្នកមានបំណងចាប់យក ឬផ្លាស់ប្តូរការងារថ្មី គឺអាចធ្វើទៅបាន ប៉ុន្តែសូមប្រាកដថាលោកអ្នកមានគម្រោងផែនការ និងទិសដៅត្រឹមត្រូវជាមុនសិន។ សូមលោកអ្នកគិតគូរផងដែរ ពីការអភិវឌ្ឍន៍ផ្នែកចំណេះដឹង និងវិជ្ជាជីវៈ ព្រោះវាជាវិធីឲ្យអ្នកអាចកែប្រែស្ថានភាពហិរញ្ញវត្ថុ។ លើសពីនេះ លោកអ្នកមានលទ្ធភាពសម្របទៅតាមកាលទេសបានល្អប្រសើរណាស់។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីលោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ កិច្ចការងារទាំងឡាយរបស់អ្នកមានដំណើរការទៅដោយរលូន និងគ្មានអ្វីអាចមកបង្អាក់ផលប្រយោជន៍របស់អ្នកបានឡើង។ ថ្ងៃនេះពេលវេលាគឺមានពេញបរិបូណ៍ ដូច្នេះលោកអ្នកមិនចាំបាច់ប្រញាប់ប្រញាលពេកទេ សូមធ្វើការ និងសម្រេចចិត្តដោយសន្សឹមៗជាការប្រសើរ។ ក្នុងនោះក៏សូមរក្សាអារម្មណ៍ និងស្ថានភាពឲ្យស្ថិតក្រោមការគ្រប់គ្រងជានិច្ច។ ក្រៅពីនេះ បើអាចសូមកុំទាន់ធ្វើដំណើរផ្លូវឆ្ងាយ ឬយ៉ាង ហោចណាស់ សូមការប្រុងប្រយ័ត្ន និងមានគ្នីគ្នា។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ សធាតុមាស ពង្សទេវតាស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ សូមលោកអ្នកព្យាយាមរក្សាសកម្មភាពអាជីវកម្មឲ្យនៅកម្រិតអប្បបរមា ប៉ុន្តែសូមបង្កើនទំនាក់ទំនងជាមួយមិត្តរួមការងារ និងថ្នាក់លើ។ ប្រសិនបើអ្នកមានគម្រោងការងារធំដុំដែលនឹងត្រូវអនុវត្តក្នុងពេលនេះដោយខានមិនបាន គឺអ្នកត្រូវគិតគូរឲ្យបានច្រើនដង ឬសុំជំនួយប្រសិនបើអ្នកប្រទះនឹងភាពមិនច្បាស់លាស់។ ការឈ្លោះប្រកែកអាចកើតឡើង ដូច្នេះព្យាយាមយល់ពីស្ថានការណ៍ និងដើរចេញ។ ចំពោះការលំបាកមួយចំនួនដែលកើតឡើង សូមទទួលខុសត្រូ​វ ព្យាយាមដោះស្រាយបញ្ហាអោយបាន រហ័ស។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ កិច្ចការងាររបស់អ្នកថ្ងៃនេះបានមើលឃើញថាមានការផ្លាស់ប្តូរសំខាន់ៗ ហើយលោកអ្នកប្រហែលជាត្រូវចំណាយពេលវេលា និងកំលាងកាយចិត្ត ច្រើនផងដែរ។ ថ្ងៃនេះមិនមែនជាពេលវេលាដែលធ្វើឲ្យអ្នកភិតភ័យ ហើយបង្ហាញភាពទន់ខ្សោយចំពោះមនុស្សនៅជុំវិញខ្លួន និងមិត្តរួមការងារឡើយ។ ការធ្វើទំនាក់ទំនងក្នុងថ្ងៃនេះមានភាពចាំបាច់បំផុត ប៉ុន្តែលោកអ្នកត្រូវរៀបចំខ្លួនយ៉ាងណាឲ្យមានភាពទាក់ទាញ។ ចំពោះលទ្ធផលការងារក្នុងពេលនេះ អាស្រ័យលើឆ្លើយតបរបស់អ្នក។ លើសពីនេះ ប្រសិន ជាអាចសូមកុំទាក់ទងនឹងបញ្ហារបស់អ្នកដទៃ រួមទាំងមនុស្សជិតស្និទ្ធរបស់អ្នកផង។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះមិនមែនជាពេលវេលាល្អបំផុតសម្រាប់កិច្ចការនោះទេ ពីព្រោះហានិភ័យនៃការប្រឈមមុខនឹងឧបស័គ្គមានច្រើនក្នុងពេលនេះ។ សូមស្វែងរកដំណោះស្រាយនៃបញ្ហាក្នុងពេលបច្ចុប្បន្ន ហើយសំខាន់បំផុត គឺមិនត្រូវប្រញាប់ប្រញាលឬភ្លេចភ្លាំងឡើយ។ សូមព្យាយាមកំណត់ផែនការឲ្យបានល្អប្រសើរ ពីព្រោះវាមិនយឺតពេលនោះទេក្នុងការផ្លាស់ប្តូរអាជីពអនាគតរបស់អ្នក។ ដោយឡែក សូមលោកអ្នកកុំពាក់ព័ន្ធនឹង ការខ្ចីបុល ពីព្រោះវានឹងធ្វើអោយអ្នកពិបាកកាន់តែខ្លាំងក្នុងការរកច្រកចេញពីស្ថានភាព លំបាកដែលអាចនឹងកើតឡើងនៅក្នុងថ្ងៃនេះ។

ឆ្នាំច

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំច នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ កិច្ចការងារ និងអាជីវកម្មរបស់លោកអ្នកមានដំណើរទៅដោយរលូន និងជោគជ័យយ៉ាងគាប់ប្រសើរ។ ថ្ងៃនេះលោកអ្នកអាចទទួលបានដំណឹងល្អ ឬមានមនុស្សនាំលាភមកឲ្យពីឆ្ងាយ ប៉ុន្តែក៏ត្រូវគ្រប់គ្រងការឆ្លើយតបរបស់អ្នកផងដែរ។ ចំពោះកិច្ចការងារ សូមលោកអ្នករក្សាគម្រោងការងារឲ្យមានជាប់ជាដរាប និងសូមមានភាពឈ្នាសវៃស្វែងយល់ស្ថានភាពជុំវិញខ្លួន ហើយរកឳកាសដោះស្រាយឲ្យបានរួចរាល់បើទោះបីជាបញ្ហាតូចតាចក្តី។ ដោយឡែកសូមកុំជឿទុកចិត្តមនុស្សដោយងាយឡើយ ប្រយ័ត្នការ ចាញ់បោកបញ្ឆោត ដែលនាំដល់ការបាត់បង់ច្រើន។

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារ និងអាជីវកម្មរបស់អ្នកដំណើរការទៅល្អជាប្រក្រតី ប៉ុន្តែលោកអ្នកក៏មានមនុស្សនៅក្នុងក្រុមការងារបង្ករបញ្ហាឲ្យផងដែរ។ ថ្ងៃនេះមានអំណោយផលសម្រាប់ការផ្តាស់ប្តូរនានា។ លោកអ្នកនឹងមិនមានបញ្ហាអ្វីឡើយ គ្មានអ្វីត្រូវព្រួយបារម្ភ ឬគិតច្រើននោះទេ ចូរព្យាយាមធ្វើការទៅតាមគម្រោងដែលលោកអ្នកបានរៀបចំ។ ប៉ុន្តែបើទោះបីជាយ៉ាងនេះក្តី សូមកុំបោះបង់ចោលការធ្វើទំនាក់ទំនង ពិសេសសូម មានភាពជិតស្និទ្ធចំពោះអាជ្ញាធរ និងចៅហ្វាយនាយរបស់ខ្លួន។ ក្រៅពីនេះ​ លោកអ្នកមាន លទ្ធភាពសម្របសម្រួល និងដោះស្រាយបញ្ហាបានល្អ។

ចំណាំៈ

ឆ្នាំទាំង៤ ជូត​ ម្សាញ់ មមី ច រាសីឡើងខ្ពស់ត្រដែត។    

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner