សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៤ កក្កដា ២០២៣

១. ពូជរុក្ខជាតិចំនួន ៤ប្រភេទ រួមមានស្រល់ បេង គគីរ និងកកោះ សរុបចំនួន ១ ៤៤០ដើម ត្រូវបានអាជ្ញាធរខេត្តមណ្ឌលគិរីដាំដុះលើផ្ទៃដី ៣ហិកតា ក្នុងឱកាសពិធីបុណ្យរុក្ខទិវា – AMS Central

២. ការនាំចេញផ្លែមៀនស្រស់ពីកម្ពុជាទៅចិនសម្រាប់រដូវកាលប្រមូលផលឆ្នាំ២០២៣-២០២៤ រំពឹងថានឹងអាចកើនលើសរដូវកាលមុន ៥ដង ខណៈការប្រមូលផលនឹងចាប់ផ្តើមពីខែកញ្ញា – ភ្នំពេញបុស្តិ៍

៣. សាលារដ្ឋចំនួន ៣៨ នៅភ្នំពេញ ដែលមានសិស្សានុសិស្សកម្រិតមធ្យមសិក្សាទុតិយភូមិ សរុបជាង៤ម៉ឺននាក់ នឹងអនុវត្តយុទ្ធនាការគាំទ្រការអប់រំឌីជីថល – ស៊ីស៊ីថាមស៍

៤. ចិននឹងដាក់កម្រិតលើការនាំចេញ សារធាតុផលិតបន្ទះឈីប ខណៈអាមេរិកពិចារណាដាក់ចេញច្បាប់ថ្មី – Reuters

៥. រដ្ឋបាលតាលីបង់បានបញ្ជាឱ្យបិទហាងកែសម្ផស្សទាំងអស់ ក្នុងរយៈពេលមួយខែ ដើម្បីបង្រួមសិទ្ធិចូលទៅកាន់កន្លែងសាធារណរបស់ស្ត្រីក្នុងអាហ្វហ្កានីស្ថាន – AFP

#ams1minute

ads banner