ក្រសួងអប់រំប្រកាសពីយុទ្ធនាការគាំទ្រការអប់រំឌីជីថល សម្រាប់ សិស្សានុសិស្ស នៅគ្រឹះស្ថានមធ្យមសិក្សារាជធានីភ្នំពេញ

ភ្នំពេញ៖ ក្នុងគោលដៅលើកកម្ពស់លទ្ធផលនៃការសិក្សា របស់ សិស្ស ឱ្យបានកាន់តែប្រសើរ និងប្រកបដោយគុណភាព ក្នុងយុគសម័យឌីជីថល ក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំ «យុទ្ធនាការគាំទ្រ ការអប់រំ ឌីជីថល សម្រាប់សិស្សានុសិស្សនៅគ្រឹះស្ថានមធ្យម សិក្សារាជធានី ភ្នំពេញ» ដែលនឹងប្រព្រឹត្តទៅនៅក្នុងខែកក្កដា ឆ្នាំ២០២៣ នេះ នៅគ្រប់ វិទ្យាល័យរដ្ឋទាំងអស់ នៅរាជធានីភ្នំពេញ។

នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងអប់រំ យុវជន និងកីឡា នៅរសៀលថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៣នេះ បានឱ្យដឹងទៀតថា យុទ្ធនាការនេះនឹងត្រូវអនុវត្តដោយមជ្ឈមណ្ឌលសម្រាប់ ការអប់រំ ឌីជីថលនិង ការអប់រំពីចម្ងាយ ដោយមានកិច្ចសហការពីវិទ្យាស្ថានជាតិអប់រំ វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ និងមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ៕
ដោយ៖រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner