គ.ជ.ប បញ្ជាក់ស្ថានភាពល្អក្នុងថ្ងៃឃោសនាបោះឆ្នោតទី៤កក្កដា (Video Inside)

មន្ត្រីគណៈកម្មាធិការជាតិរៀបចញការបោះឆ្នោតបានថ្លែងថាស្ថានភាព នៃយុទ្ធនាការឃោសនាបោះឆ្នោតនៅថ្ងៃទី៤កក្កដានេះ បានប្រព្រឹត្តទៅដោយរលួន និងគ្មានអំពើហិង្សាឡើយ។

សេចក្តីប្រកាសព័ត៌មានថ្ងៃអង្គារនេះ បានឱ្យដឹងថាការឃោសនាថ្ងៃនេះមានគណបក្សនយោបាយចំនួន៣ បានធ្វើសកម្មភាពហែរឃោសនា ក្នុងនោះរួមមានគណបក្សខ្មែររួបរួមជាតិ, គណបក្សហ៊្វិនស៊ិនប៉ិច និងគណបក្សសញ្ជាតិកម្ពុជា។

ការឃោសនានៅថ្ងៃនេះផងដែរ រួមមានការជួបប្រជុំ, ការចាក់មេក្រូផ្សព្វផ្សាយនៅតាមទីស្នាក់ការគណបក្ស និងចល័តតាមភូមិ, ការប្រគុំតន្ត្រី, ការចាក់បញ្ចាំង Slide វីដេអូ, ការចែកខិត្តបណ្ណតាមខ្នងផ្ទះ, ការចែកខិតបណ្ណ និងបដាតាមទីសាធារណៈ និងសកម្មភាពដទៃទៀតជាហូរហែរ។

យុទ្ធនាការឃោសនាមានរយៈពេល ២១ថ្ងៃ ដែលចាប់ផ្តើមតាំងពីថ្ងៃទី១ ដល់ថ្ងៃទី២១កក្កដា។ ថ្ងៃទី២២កក្កដា គឺជាថ្ងៃស និងថ្ងៃទី២៣ កក្កដា គឺជាថ្ងៃបោះឆ្នោតនៅទូទាំងប្រទេស។

ads banner