២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង ៩០០ករណី (Video Inside)

ប្រទេសមួយចំនួនក្នុងអាស៊ាននៅតែមានករណីឆ្លង និងស្លាប់ដោយសារកូវីដ១៩ ក្នុងរយៈពេល ២៤ម៉ោងមកនេះ។ ដោយឡែកប្រទេសកម្ពុជាមិនមានរកឃើញករណីឆ្លងថ្មីឡើយ នៅថ្ងៃនេះ បន្ទាប់ពីមានករណីឆ្លងច្រើននាប៉ុន្មានថ្ងៃជាប់គ្នាចុងក្រោយ។

តួលេខឆ្លងថ្មីកូវីដ១៩ ក្នុងប្រទេសអាស៊ាន នៃរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានចំនួន ៩១៨ករណី ដែលជាតួលេខឆ្លងបន្តកើនឡើងមកវិញចំនួន ៥២ករណី ធៀបនឹងការឆ្លងកាលពីម្សិលមិញ។

ការឆ្លងក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ បានកើតលើប្រទេសចំនួន ៧ នៅអាស៊ានរួមមាន ប្រទេសឥណ្ឌូនេស៊ី, ហ្វីលីពីន, ម៉ាឡេស៊ី, វៀតណាម, មីយ៉ាន់ម៉ា, ថៃ និងប្រទេសឡាវ។ ប្រទេសហ្វីលីពីន គឺជាប្រទេសដែលមានតួលេខឆ្លងច្រើនជាងគេ ដែលមានការឆ្លងចំនួន ៣៧០ករណី។ តួលេខឆ្លងតិចជាងគេ គឺប្រទេសឡាវ ដែលមានការឆ្លងចំនួន ១៥ករណី។ ប្រទេសសឹង្ហបុរី, កម្ពុជា និងប្រទេសប្រុយណេ គឺជាប្រទេសដែលគ្មានសេចក្តីរាយការណ៍ជុំវិញតួលេខឆ្លង និងស្លាប់ឡើយ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ តួលេខស្លាប់ដោយសារកូវីដ១៩ ក្នុងប្រទេសអាស៊ានរយៈពេល ២៤ម៉ោងចុងក្រោយនេះមាន ១៨នាក់ ដែលជាពលរដ្ឋនៃប្រទេសឥណ្ឌូនេស៊ី, ម៉ាឡេស៊ី និងប្រទេសថៃ។

គិតសរុបរួមនៃប្រទេសទាំង១០ អាស៊ាននាពេលនេះ ការឆ្លងសរុបមានចំនួន ៣៦លាន ២៥ម៉ឺន ៥ពាន់ ៥០០ករណី, និងការស្លាប់ សរុបមានចំនួន ៣៦ម៉ឺន ៨ពាន់ ៣៤៨នាក់។ បើគិតសរុបនៅលើសាកលលោកនោះវិញ ការឆ្លង វីរុសកូវីដ១៩ សរុបមានចំនួនជាង ៦៩០ លានករណី, និងការស្លាប់មានជាង៦លាន៨៩ម៉ឺន នាក់៕

ads banner