Channel Telegram របស់សម្តេចតេជោស្ទុះឡើងដល់ជាង៩០ម៉ឺននាក់ (Video Inside)

Channel Telegram របស់សម្តេចតេជោ ហ៊ុន សែន បានស្ទុះឡើងដល់ជាង ៩០ម៉ឺននាក់ និងក្លាយជា Telegram ដែលមានចំនួនច្រើនជាងគេ ក្នុងចំណោមមេដឹកនាំលើពិភពលោក បន្ទាប់ពីប្រធានាធិបតីអ៊ុយក្រែន។

មន្ត្រីរដ្ឋាភិបាលបានថ្លែងថាគិតត្រឹមរសៀលថ្ងៃទី៤ ខែកក្កដាឆ្នាំ២០២៣, Channel Telegram របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា មានចំនួនអ្នក Subscribe ៩០ម៉ឺន ២ពាន់ ៦២៥នាក់ ខណៈ Telegram របស់ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី មានចំនួនអ្នក Subscribe ៩២ម៉ឺន ៧ពាន់ ៣២៦នាក់។

Channel Telegram ផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន ត្រូវបានបង្កើតឡើងកាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២២ ហើយត្រូវបានប្រកាសផ្លូវការនៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២២។ សម្តេចតេជោ ហ៊ុន សែន បានប្រកាសឈប់ប្រើប្រាស់គណនីបណ្តាញសង្គម Facebook ដោយងាកមកផ្តល់ព័ត៌មានតែលើប្រព័ន្ធបណ្តាញសង្គម Telegram ប៉ុណ្ណោះ៕

ads banner