ឯកឧត្តម រដ្ឋមន្រ្តី ជា វ៉ាន់ដេត ៖ ចុងឆ្នាំ២០២៣នេះ ការប្រើប្រាស់ប្រព័ន្ធទូរស័ព្ទនឹងដំណើរការល្អប្រសើរ

ភ្នំពេញ៖ ឯកឧត្តម រដ្ឋមន្រ្តី ជា វ៉ាន់ដេត បានលើកឡើថា បន្ទាប់ពីដោះស្រាយបញ្ហាប្រព័ន្ធទូរស័ព្ទនៅក្នុងបុរីប៉េងហួតបានល្អប្រើសើរហើយនោះ ក្រសួងបានខិតខំសាងសង់បង្គោលអង់តែនសេវាទូរស័ព្ទជិត ៣០០បង្គោល នៅក្នុងបុរីដែលមានផ្ទៃដីធំៗ ចំនួន ៦៨បុរី ក្នុងចំណោម ១០០ បុរី នៅក្នុងរាជធានីភ្នំពេញ។

ឯកឧត្តម លើកឡើងផងដែរថា បញ្ហាក្នុងការសាងសង់បង្គោលក៏បានជួបប្រទះផងដែរនៅតាមបណ្តាបុរី ដោយសារអ្នកសាងសង់មិនបានទុកទីតាំងទំនេរដើម្បីសង់បង្គោលអង់តែនសេវាទូរស័ព្ទនោះទេ ដែលកាងារបន្តនោះគឺត្រូវដាក់ឧបករណ៍តំឡើងឧបករណ៍ ដោះប្រព័ន្ធតំឡើសេវាទូរសព័្ទ Signal Booster ដែលឆ្លងរំខានចេញពីតាមផ្ទះហើយ នោះនៅចុងឆ្នាំ២០២៣នេះកាប្រើប្រាស់ប្រព័ន្ធទូរស័ព្ទនិងដំណើរការល្អប្រសើរ។

ឯកឧត្តម រដ្ឋមន្រ្តីលើកឡើងបន្តថា នៅខណ្ឌទាំង ១៤ ក្នុងរាជធានីភ្នំពេញ ក្រសួងបានកំណត់ទីតាំងដើម្បីដាក់បង្គោលអង់តែន ជាង ១ពាន់ពង្គោលរួចហើយ សំរាប់នៅតាមខេត្តក្រសួងក៏គ្រោងនិងដាក់បង្គោលដែរ ដែលងាយស្រួលងាយរកទីតាំងដាក់ ដោយនិងចាប់ផ្តើមចេញពីស្រុកបាទីចេញទៅ និងបន្តទៅខេត្តផ្សេងៗទៀត។

ជាមួយគ្នានេះដែរ នៅក្នុងរយៈពេល ៥ឆ្នាំ ទៅមុខទៀតក្រសួងក៏គ្រោង និងតបណ្តាញខ្សែកាបសំរាប់ប្រព័ន្ធអីនធឺណេត ទៅគ្រប់ភូមិ ពិសេសនៅតាមសាលារៀន មណ្ឌលសុខភាព ប៉ុស្តន៍ប៉ូលីស និងសាលាឃុំ នៅទាំងប្រទេសផងដែរ។

ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត បន្តថា នៅពេលយើងមានសេវាអីនធីណេតនោះសិស្សានុសិស្ស និងចាប់យកប្រព័ន្ធបច្ចេកវិទ្យាឌីជីថល បានដែលមានភាពពេញនិយមនាពលេបច្ចុប្បន្ននេះ ខណៈដែលសាលាមួយនៅពារាម ក្រសួងបានសង់នូវប្រព័ន្ធបច្ចេកវិទ្យាឌីជីថល ដើម្បីឱ្យក្មួយៗបានរៀននូវបច្ចេកវិទ្យា ដែលនៅក្នុងរយៈពេល ៥ឆ្នាំខាងមុខ និងធ្វើការពង្រីកនៅគ្រប់វិទ្យាល័យទាំងអស់ប្រមាណជា ៥៥៨វិទ្យាល័យ នៅទូទាំងប្រទេសកម្ពុជា ដែលទាំងអស់នេះ គឺជាការកែទម្រង់យ៉ាងធំរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍នៅក្នុងការកសាងនៅក្នុងវិស័យអប់រំ ហើយការចំណាយទៅលើការងារនេះអស់ជាច្រើនលានដុល្លារ ។

ការលើកឡើងរបស់ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ធ្វើឡើងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ នូវសមិទ្ធផលនានារួមមាន កំណាត់ផ្លូវខេត្តលេខ១២០B តភ្ជាប់ពីផ្លូវជាតិលេខ២ ទៅផ្លូវជាតិលេខ៣ ប្រភេទបេតុង និងក្រាលកៅស៊ូ DBST របស់រាជរដ្ឋាភិបាល កសាងឡើងដោយក្រសួងអភិវឌ្ឍន៍ជនបទ និងសមិទ្ធផលផ្លូវបេតុង និងផ្លូវកៅស៊ូ ប្រវែង ៤គីឡូម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ២ ឆ្លងកាត់ភូមិទន្លេបាទី ភូមិថ្នល់ទក្សិណ ឃុំក្រាំងធ្នង់ ឆ្ពោះទៅកាន់ព្រៃភ្នំតាម៉ៅ ស្ថិតនៅក្នុងស្រុកបាទី ខេត្តតាកែវ ៕អត្ថបទ រូបភាព ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner