អតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថានបង្ហាញមុខ ក្នុងតុលាការ
អត្ថបទដោយ៖
លន់ សារ៉ាត
អ៊ីស្លាម៉ាបាត៖ អតីតនាយករដ្ឋមន្ត្រីនៃប្រទេសប៉ាគីស្ថាន លោក Imran Khan បានបង្ហាញមុខ នៅក្នុងតុលាការ។
អតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Imran Khan បានទៅដល់តុលាការ នៅក្នុងទីក្រុង អ៊ីស្លាម៉ាបាត (Islambad) ជាមួយនឹងការការពារសន្តិសុខតឹងរឹងខ្លាំង កាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៣។

លោក Sher Afgun Khan មេធាវីតំណាងឱ្យ លោក Khan បាននិយាយថា “នៅក្នុងសំណុំរឿងទាំងអស់ដែលកំពុងរង់ចាំ នៅចំពោះមុខតុលាការផ្សេងៗគ្នា នៅក្នុងទីក្រុងអ៊ីស្លាម៉ាបាដ ។ លោក Khan ត្រូវបានបន្តសម្បទាន នៃការនៅក្រៅឃុំ” ។
ការឃុំខ្លួនរយៈពេលខ្លី លើលោក Khan ត្រូវបានធ្វើឡើង កាលពីខែឧសភា ពីបទប្រព្រឹត្តអំពើពុករលួយ ហើយបានបង្កឱ្យមានអំពើហិង្សាដ៏សាហាវជាច្រើនថ្ងៃ ខណៈដែលអ្នកដើរតាមលោករាប់ពាន់នាក់បានឡោមព័ទ្ធទីក្រុងនានា ដុតអគារ និងប៉ះទង្គិចជាមួយប៉ូលិស៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ