ឯកឧត្តម សៅ សារឿន ៖ សុខសន្តិភាព និងសមិទ្ធផលទាំងអស់ ដែលកើតមានឡើងនៅក្នុង ប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន

អត្ថបទដោយ៖
ឈឹម សុផល

(ខេត្តសៀមរាប)៖ ឯកឧត្តម សៅ សារឿន បានមានប្រសាសន៍ថា «សុខសន្តិភាព និងសមិទ្ធផលទាំងអស់ ដែលកើតមានឡើងនៅក្នុងប្រទេសកម្ពុជា ជាពិសេសតំបន់ភ្នំគូលែន មិនមែនកើតឡើង ដោយចៃដន្យនោះទេ គឺកើតឡើង ដោយការតាំងចិត្ត ការប្តេជ្ញាចិត្តខ្ពស់របស់ថ្នាក់ដឹក នាំកំពូលៗ ក៏ដូចជា អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់របស់គណបក្សប្រជាជនកម្ពុជា ដូច្នេះយើងទាំងអស់គ្នា ត្រូវនាំគ្នាថែរក្សាឱ្យបានគង់វង្ស ដោយត្រូវគាំទ្រគណបក្សប្រជាជនកម្ពុជា គាំទ្រសម្តេចតេជោ ហ៊ុន សែន ក៏ដូចជាគាំទ្របេក្ខភាព ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ដ្រីនាថ្ងៃអនាគត»។

ឯកឧត្តម បន្តថា ក្រោមដំបូលសន្តិភាព សមិទ្ធផលថ្មីៗជាច្រើន រួមមាន៖ ផ្លូវ ស្ពាន ប្រព័ន្ធធារាសាស្ត្រ បណ្ដាញទឹកស្អាត អណ្តូងទឹក ភ្លើងអគ្គិសនី ប្រព័ន្ធព័ត៌មាន រោងចក្រ កសិដ្ឋាន សំណង់តូចធំ មណ្ឌលពាណិជ្ជកម្ម សាលារៀន មន្ទីរពេទ្យ វត្តអារាម ជាដើម ត្រូវបានកសាងឡើងទាំងនៅទីក្រុង ទាំងនៅជនបទ និងតំបន់ព្រំដែន ។

ឯកឧត្តម ក៏បាន ទូលប្រគេនព្រះសង្ឃ និងប្រជាពលរដ្ឋ សូមចូលរួម ថែរក្សា ការពារ សុខសន្តិភាព ស្ថេរភាពនយោបាយ ដែលប្រមុខរាជរដ្ឋាភិបាល បានខិតខំពុះពារដោយ លំបាក ដើម្បីបន្តអភិវឌ្ឍន៍ ប្រទេសឱ្យកានតែមានការរីកចម្រើនថែមទៀត ។

ប្រសាសន៍លើកឡើងខាងលើនេះ ខណៈ ឯកឧត្តមឧត្តមសេនីយ៍ឯក សៅ សារឿន អគ្គនាយករង អគ្គនាយកដ្ឋានយោធសេវា ក្រសួងការពារជាតិ ព្រមទាំងនាយទាហាន នាយទាហានរងនិងពលទាហាន ក្នុងអគ្គនាយកដ្ឋាន និង នាយកដ្ឋានកិច្ចការយោធាស៊ីវីល រួមជាមួយប្រជាពុទ្ធបរិស័ទមកពីទីជិតឆ្ងាយជាច្រើនរូបទៀត បាននាំមកនូវទៀនព្រះវស្សានិងគ្រឿងឧបភោគ បរិភោគជាច្រើនមុខទៅវេរប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់កាលត្រីមាសក្នុងពុទ្ធសីមា វត្តព្រះក្រាល ស្ថិតក្នុងភូមិថ្មី ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប សរុបបច្ច័យ ក្នុងកម្មវិធីបុណ្យ ៨លាន ២សែន៩ម៉ឺនរៀល៕
ប្រភព ៖ ព័ត៌មានកងទ័ព

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner