ឯកឧត្តម ហ៊ុន ម៉ានី៖ សូមសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាទាំងអស់យកចិត្តទុកដាក់ចំពោះការគូសសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវ

ឯកឧត្តម ហ៊ុន ម៉ានី សូមឱ្យសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាទាំងអស់យកចិត្តទុកដាក់ចំពោះការគូសសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវ ជៀសវាងការធ្វេសប្រហែសណាមួយដែលបណ្តាលឱ្យសន្លឹកឆ្នោតរបស់យើងមិនអាចយកជាការបាន ឬជាសន្លឹកឆ្នោតដែលមិនបានការ។ ការថ្លែងនេះ ក្នុងពិធីសំណេះសំណាលជាមួយសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ស្រុកគងពិសី ខេត្តកំពង់ស្ពឺ នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៣។

ជុំវិញការងារនេះ ឯកឧត្តម ហ៊ុន ម៉ានី ក៏សូមអំពាវនាវសូមឱ្យក្រុមការងារចុះជួយតាមមូលដ្ឋាននានា សូមបន្ថែមការយកចិត្តទុកដាក់លើការងារនេះជាមួយប្រជាពលរដ្ឋតាមគោលដៅ និងតាមមូលដ្ឋានរៀងៗខ្លួនឲ្យបានហ្មត់ចត់ជាទីបំផុត ហើយក៏ឆ្លៀតយកឱកាសនេះ សូមរំឭកបន្ថែមផងដែរថា ឯកសារដែលបងប្អូនអាចភ្ជាប់យកទៅបោះឆ្នោតបានមានតែ២គត់ គឺ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬ (ឯ.អ.) ឯកសារបញ្ជាក់អត្តសញ្ញាណ។ សម្គាល់៖ប័ណ្ណព័ត៌មានមិនអាចប្រើប្រាស់សម្រាប់ការបោះឆ្នោតបាននោះទេ៕
ដោយ៖ពលជ័យ
រូបភាព​៖ហ្វេសប៊ុកឯកឧត្តម ហ៊ុន ម៉ានី

ads banner