ត្រូវនឹងថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៣ហោរាសាស្រ្តប្រចាំថ្ងៃសុក្រ ៥រោច ខែបឋមាសាឍ ឆ្នាំថោះ​ បញ្ចស័ក ព.ស​២៥៦៧

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ដើម្បីភាពចម្រើនលូតលាស់នៅក្នុងពេលនេះ សូមលោកអ្នកបោះបង់ចោលបំណងប្រាថ្នាដែលចង់បំពេញការងារច្រើន ឬរំពឹងលទ្ធផល ក្នុងពេលតែមួយ។ អាជីពរបស់លោកអ្នកមានដំណើរទៅជាប្រក្រតី នឹងគ្មានបញ្ហាអ្វីមករំខាន ឬបំផ្លាញជំហានរបស់អ្នកបានឡើយ។  ចំណែកមនុស្សដែលនៅក្បែរក៏ស្រលាញ់រាប់អានអ្នកខ្លាំងផងដែរ។ ទន្ទឹមនឹងនោះ សូមលោកអ្នកព្យាយាមស្វែងយល់ពត៌មាននាន ពីព្រោះអ្នកត្រូវការសម្របខ្លួនទៅក្នុងបរិយាកាសការងារជាពិសេស។ ក្នុងពេលជាមួយគ្នានេះដែរ សូម លោកអ្នកមានភាពអត់ធ្មត់អោយបានច្រើន ហើយក៏មិនចាំបាច់ត្រូវទាមទារនោះដែរ។

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ រាសីថ្ងៃនេះនឹងនាំសំណាងធំដល់អ្នកប្រកបកិច្ចការងាររដ្ឋ និងឯកជន ព្រោះលោកអ្នកកំពុងមានដំណឹងដ៏ល្អទាក់ទងនឹងតំណែង និងប្រាក់បៀវត្សរ៍ផងដែរ។ ចំណែកលោកអ្នកធ្វើអាជីវកម្មនឹងទទួលបានផលចំណេញជាទីគាប់ចិត្ត។ លោកអ្នកមានមនុស្សជាច្រើនចាំទំនុកបម្រុង និងគាំទ្ររាល់កិច្ចការទាំងពួង ដូច្នេះសូមកុំបារម្ភក្នុងការចាប់យកការងារថ្មីៗ ឬបោះចោលការងារខ្លះដែលមិនសូវសក្តិសមនឹងអ្នក។​ ថ្ងៃនេះបើទោះមានអ្វីកើតឡើងក្តី សូមមានចិត្តអត់ធ្មត់ និងរក្សាទំនាក់ទំនងល្អជាមួយមនុស្ស ដែលនៅជុំវិញខ្លួន។

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះលាភសំណាងរបស់អ្នកនឹងហូរចូលក្នុងផ្ទះដោយមិនបាច់ប្រឹងប្រែងណាស់ណានោះទេ។ ដោយឡែកការងារនានាដែលអ្នកគ្រោងទុកនឹងទទួលបានផលល្អខ្លាំងណាស់ ដូច្នេះសូមប្រើប្រាស់ពេលវេលាថ្ងៃនេះទាញយកផល។ ពាក្យសំដីរបស់លោកអ្នកនឹងទទួលបានការគាំទ្រណាស់ ប៉ុន្តែពាក្យសំដីឥតប្រយោជន៍មិនគួរនិយាយទេ ហើយជៀសវាងមតិរិះគន់ ពិសេសជាមួយថា្នក់លើ។ ក្រៅពីនេះ សូមរក្សាទំនាក់ទំនងល្អជាមួយមនុស្សដែលនៅជុំវិញខ្លួន។ លោកអ្នកនឹងអាចទទួលបាន លាភយសយ៉ាងល្អប្រសើរបំផុតនៅក្នុងពេលនេះ។

 ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះជាពេលវេលាដែលមានអំណោយផលបំផុត សម្រាប់ការធ្វើទំនាក់ទំនងជាមួយនឹងថ្នាក់លើ រួមទាំងមនុស្សរួមការងារ។ ក្នុងនោះ អ្នកអាច ធ្វើការចូលរួមសកម្មភាពរួមទាំងគំនិតយោបល់សម្រាប់ភាពរីកចម្រើននៃការងារ។ ហើយក៏ សូមចងចាំផងដែរថា ការគ្រប់គ្រងអាចនឹងធ្វើអោយអ្នកទទួលបានភាពងាយស្រួល និងភាព ជោគជ័យ។ លើសពីនេះ ថ្ងៃនេះជាពេលវេលាដែលល្អប្រសើរបំផុតសម្រាប់ការរៀបចំ ឬគិត គូរពីគម្រោងផែនការអនាគត។ ប្រការសំខាន់ដែលអ្នកត្រូវចងចាំដែរគឺថា កុំមានការសង្ស័យ ឬព្រួយបារម្ភ អ្វីនឹងមានដំណើរការល្អបំផុត។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ ​ ​ រាសីអស់លោកអ្នកឡើងខ្ពស់ត្រដែត។ ការងាររបស់អ្នកដំណើរទៅដោយមានភាពចម្រើនលូតលាស់ណាស់ ប៉ុន្តែសូមចងចាំថាកុំធ្វើសកម្មភាពត្រង់ៗពេក ពីព្រោះសកម្មភាព និងការខិតខំប្រឹងប្រែងអាចប្រែជាគ្មានការគាំទ្រទៅវិញពីមនុស្សក្នុងក្រុមការងារ ឬដៃគូអាជីវកម្ម។ ចំពោះបញ្ហាមួយចំនួនដែលបានជួបប្រទះក្នុងពេលនេះ គឺហាមដាច់ខាតមិនឲ្យបាក់ទឹកចិត្ត ឬបោះបង់ចោលដោយងាយទេ សូមចំណាយពេលជួសជុលស្ថានភាពនោះ ពីព្រោះនៅក្នុងអនាគតដ៏ឆាប់ៗនេះអ្នកនឹងអាចបានជួបសំណាង។ ក្រៅពីនេះ​ ការដោះស្រាយបញ្ហាគឺអាច ធ្វើទៅបានដោយងាយស្រួលបំផុត។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ ​​  ​  រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ រាសីអាជីពក្នុងថ្ងៃនេះ សូមឲ្យអ្នករក្សាស្ថានភាពការងារឲ្យស្ថិតនៅមួយកន្លែងសិន។ ខំប្រឹងប្រែងធ្វើការងារដែលមានក្នុងដៃនាពេលនេះសិន ហើយកុំទាន់ផ្លាស់ប្តូរការងារ ឬបណ្តាក់ទុនអាជីវកម្មធំដុំណាមួយឡើយ។ អំណោយផលរបស់អ្នកក្នុងថ្ងៃនេះគឺលទ្ធភាពបង្ហាញការងារ និងគំនិតយោបល់ចំពោះមនុស្សក្នុងក្រុមការងារ ព្រមទាំងថ្នាកលើ។ ក្រៅពីនេះមានលទ្ធភាព ដោះស្រាយ ឬចរចាលើករណីនានា បានល្អប្រសើរ។ ក្នុងនោះ ប្រសិនបើអ្នកត្រូវចាកចេញពីស្ថានភាពចាស់ សូមប្រើប្រាស់ពត៌ មានលំអិតដែលអ្នកទទួលបាន។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ការងារនានារបស់អ្នកហាក់ស្ថិតនៅចម្លោះភាពជោគជ័យធំ និងភាពបរាជ័យដូចគ្នាដែរ ដោយសារជម្លោះអាចកើតឡើងក្នុងពេលនេះ។ សូមអ្នកយកចិត្តទុកដាក់ទៅលើភាពខ្សត់ខ្សោយនៃពេលវេលាក្នុងការបំពេញការងារ ហេតុ នេះគួរចំណាយពេលអោយបានត្រឹមត្រូវ ចាត់ចែងការងារ និងគ្រប់គ្រងអោយបានល្អ។ ក្នុង ពេលដំណាលគ្នានេះ អ្នកអាចនឹងមានភាពរកាំរកូសខ្លះក្នុងទំនាក់ទំនងជាមួយមនុស្សនៅ ក្បែរខ្លួន ដូច្នេះសូមមានភាពអត់ធ្មត់អោយបានច្រើន ហើយក៏មិនចាំបាច់ត្រូវការពន្យល់បក ស្រាយអ្វីច្រើនដែរ។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ សធាតុមាស ពង្សទេវតាស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះសុ្រតចុះ។ កិច្ចការងាររបស់អ្នកនៅមានភាពប្រទាក់ក្រឡានៅឡើយ។ សូមព្យាយាមបញ្ចប់ការងារនានាដែលនៅសេសសល់ឲ្យបានចប់ក្នុងពេលនេះ។ ក្រៅពីនេះ លោកអ្នកនឹងជួបប្រទះនូវជម្លោះច្រើនណាស់ជាមួយមិត្តភក្តិក្នុងក្រុមការងារ ក៏ដូចជាថា្នក់លើផងដែរ ដូច្នេះសូមរក្សាការទំនាក់ទំនង ឬពិភាក្សាឲ្យស្ថិតក្នុងកំរិតអតិបរមាទើបជាការប្រសើរ។ ប៉ុន្តែទោះបីយ៉ាងនេះក្តី ស្ថានភាពនេះនឹងត្រូវបានកែប្រែក្នុងពេលយ៉ាង ឆាប់រហ័ស ហើយផលចម្រើនលូតលាស់នឹងត្រឡប់ចូលមកវិញ។ ក្រៅពីនេះ លោកអ្នកក៏ នឹងអាចសម្របទៅនឹងស្ថានភាពប្រែប្រួលបានយ៉ាងវិជ្ជមានបំផុត។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ រាសីថ្ងៃនេះនឹងជួយអ្នកឲ្យទទួលបានលាភសំណាងធំ ពិសេសទាក់ទងនឹងរឿងលុយកាក់។ ចំពោះរាល់កិច្ចការងាររបស់អ្នកនឹងគ្មានអ្វីអាចមកបង្អាក់បានទេ ​ដូច្នេះសូមព្យយាមបង្ហាញការងារនោះឲ្យអស់ពីសមត្ថភាព។ ចូរមានចិត្តអន់អោន និងអាធ្យាស្រ័យខ្ពស់។ សូមកុំបារម្ភចំពោះរឿងរ៉ាវ និងភាពអវិជ្ជមានដែលមានកន្លងមក ព្រោះលោកអ្នកអាចដោះស្រាយបានយ៉ាងងាយ ប៉ុន្តែសូមអ្នកកុំមានចិត្តខឹងក្រោធឲ្យសោះក្នុងថ្ងៃនេះ។ ក្នុងនោះ ប្រសិនបើអ្នកចង់បោះជំហានលើការងារថ្មី ឬផ្លាស់ប្តូររបត់ក្នុង ការអនុវត្តការងារគឺអាចធ្វើទៅបានយ៉ាងប្រសើរ។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីលោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ កិច្ចការងារ និងអាជីវកម្មអាចនឹងមានភាពរអាក់រអួលច្រើនជាងសព្វដង ចំណែកភាពនិន្ទាឈ្នានីស និងជម្លោះក៏នឹងកើតឡើងហូរហែរផងដែរក្នុងពេលនេះ។ ក្នុងនោះដែរ ប្រយ័ត្នមាត់កតូចធំនឹងថា្នក់លើ កំហុសជាច្រើនណាស់ដែលពិបាកក្នុងការដោះស្រាយ ដូច្នេះចូរស្ងប់ស្ងាត់ ហើយបំភ្លេចចោលស្ថានភាពអវិជ្ជមាននានាឲ្យបានអតិបរមា។ ប្រសិនបើអ្នកអាចធ្វើបាន នោះអ្នកអាចនឹងកែប្រែស្ថានភាពអវិជ្ជមានជាច្រើន មកជាស្ថានភាពវិជ្ជមានវិញបាន។ ក្រៅពីនេះ ប្រហែលជាអ្នកត្រូវមានភាពហ្មត់ចត់ជាមួយ នឹងករណីលុយកាក់។

ឆ្នាំច

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំច នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកឡើងខ្ពស់ត្រដែត។ ថ្ងៃនេះមានអំណោយផលជាពិសេសសម្រាប់លោកអ្នក ដែលបម្រើការងារនៅក្នុងវិស័យសារពត៌មាន ទីផ្សារ និងការផ្សព្វផ្សាយ។ ពាក្យសំដីរបស់ លោកអ្នកមានទំងន់ណាស់ ដូច្នេះអ្នកមិនចាំបាច់ត្រូវប្រឹងប្រែងខ្លាំងពេកសម្រាប់ទទួលបាន ភាពជោគជ័យនៅក្នុងថ្ងៃនោះទេ។ ដោយឡែក ប្រហែលជានៅរវាងពេលព្រឹកអ្នកមិនទាន់ ឃើញភាពជោគជ័យនៅក្នុងមុខរបរយ៉ាងណាក្តី សូមកុំព្រួយបារម្ភពីព្រោះចាប់ពីពេលថ្ងៃទៅអ្នកនឹងទទួលបានភាពចម្រើនដែលអ្នកប៉ងប្រាថា្ន។ ទន្ទឹមនឹងនេះ ជាទូទៅ លោកអ្នកអាចទទួលបានភាពជោគជ័យគ្រប់ភារកិច្ច ប្រសិនបើអ្នកទុកចិត្តទៅលើខ្លួនឯង។

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារ និងអាជីវកម្មហាក់នៅទ្រឹងត្រង់ចំណុចកណ្តាល ដូច្នេះសូមកុំទាន់ចាប់ផ្តើមការងារធំដុំក្នុងថ្ងៃនេះ។ ចំពោះបញ្ហាមើលឃើញថាមិនមានអ្វីធ្ងន់ធ្ងរដែលអាចជះឥទ្ធិពលដល់ការងាររបស់អ្នកនោះទេ។ ថ្ងៃនេះលោកអ្នកអាចមានឳកាសច្រើនក្នុងការបំពេញការងារឲ្យចប់ចុងចប់ដើមទៅតាមពេលវេលាបាន។ ក្រៅពីនេះសូមបង្កើនការគ្រប់គ្រងកាលវិភាគការងារបន្ថែមទៀត កុំឲ្យមានភាពស្មុគ្រស្មាញ។ បន្តអនុ វត្តការងារទៅតាមគម្រោងដែលបានរៀបចំ នោះអ្នកនឹងទទួលបានផលល្អប្រសើរបន្ថែមទៅ ទៀតក្នុងអនាគតដ៏ខ្លីខាងមុខនេះ។  

ចំណាំៈ

ឆ្នាំទាំង៥ ឆ្លូវ ខាល រោង វក ច រាសីឡើងខ្ពស់ត្រដែត។    

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner