Channel Telegram សម្តេចតេជោកើនចំនួនលើសគេបំផុតក្នុងសកលលោក (Video Inside)

Channel Telegram របស់សម្តេចនាយករដ្ឋមន្ត្រីកម្ពុជា មានចំនួនអ្នកភ្ជាប់ច្រើនជាងគេបំផុតលើពិភពលោក។ គិតត្រឹមរសៀលម៉ោង ៤កន្លះ ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៣, Channel Telegram របស់សម្តេចតេជោ ហ៊ុន សែន បានអ្នកភ្ជាប់ជាមួយរហូតដល់ទៅចំនួន ៩២ម៉ឺន ៩ពាន់ ៨៤៣នាក់ ដែលបានក្លាយជា Telegram មានចំនួនអ្នកភ្ជាប់ច្រើនជាងគេបំផុតលើពិភពលោក។

តាមរយៈចំនួនដ៏ច្រើននេះ បានធ្វើឱ្យ Channel Telegram របស់ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានស្ថិតក្នុងចំណាត់លេខ២វិញបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន។ Channel Telegram របស់ប្រធានាធិបតីអ៊ុយក្រែនមានចំនួនអ្នកភ្ជាប់បច្ចុប្បន្ន ៩២ម៉ឺន ៨ពាន់ ៩៥៤នាក់។

Channel Telegram ផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន ត្រូវបានបង្កើតឡើងកាលពីថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២២ និងត្រូវបានប្រកាសផ្លូវការ នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២២។

ads banner