ទូតអាមេរិកបញ្ជាក់ថា កម្ពុជានៅតែបន្តទទួលបានប្រព័ន្ធអនុគ្រោះ GSP (Video Inside)

មន្ត្រីអាមេរិកបានថ្លែងថាកម្ពុជា នៅតែស្ថិតក្នុងប្រទេសទទួលបានប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម GSP ដដែលពីសហរដ្ឋអាមេរិក។ ឯកអគ្គរដ្ឋទូតអាមេរិក លោក ផាទ្រីក មើហ៊្វី Patrick Murphy បានបញ្ជាក់ប្រាប់លោករដ្ឋមន្ត្រី អ៊ិត សំហេង នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីថ្ងៃទី៥កក្កដា ជុំវិញការបន្តទទួលបានប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម របស់សហរដ្ឋអាមេរិកនេះ។

ក្នុងកិច្ចពិភាក្សានោះ, ភាគីទាំងពីរ បានលើកជុំវិញការបន្តពង្រឹងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំង២ ឱ្យកាន់តែមានលក្ខណ:គ្រប់ជ្រុងជ្រោយ ដើម្បីបង្កើនការបណ្តាក់ទុនរបស់អាមេរិកនៅកម្ពុជា ក្នុងវិស័យជាច្រើនទៀត។

ភាគីទាំងពីរនៅបានពិភាក្សាលើអនុសាសន៍មួយ ចំនួនដូចជាករណីពលកម្មកុមារ, អំពើជួញដូរមនុស្ស, ការធ្វើអធិការកិច្ចទីភ្នាក់ងារបញ្ជូនពលករ ដើម្បីធានាសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ពលករ, ការធានានិរន្តរភាព នៃក្រុមប្រឹក្សាអាជ្ញាកណ្តាល និងការបន្តធ្វើឱ្យប្រសើរឡើង នូវសិទ្ធិសេរីភាពអង្គការវិជ្ជាជីវ: និងបន្តអនុលោមភាពស្របតាមបទដ្ឋានការងារអន្តរជាតិដែលប្រទេសកម្ពុជាបានផ្តល់សច្ចាប័ន។

ភាគីអាមេរិក បានសន្យាការផ្តល់កិច្ចសហប្រតិបត្តិការជាច្រើនទៀត ជាពិសេសលើវិស័យបណ្តុះបណ្តាលជំនាញវិជ្ជាជីវ: ដើម្បីរួមចំណែកអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា៕

ads banner