៦ខែចំណូលពីទេសចរណ៍បរទេសទស្សនាអង្គរមានជិត១៨លានដុល្លារ (Video Inside)

ចំណូលពីការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរកាន់តែកើនឡើង ខណៈកម្ពុជារក្សាបាននូវស្ថិរភាពនយោបាយល្អ និងការគ្រប់គ្រងបានលើការឆ្លងជម្ងឺកូវីដ១៩។

នៅក្នុងខែមិថុនា ចំណូលពីការលក់បណ្ណទស្សនាអង្គរមានចំនួនជាង១លាន៨១ម៉ឺនដុល្លារ។ ចំនួននេះកើនឡើងប្រមាណ២២១ក្បៀស ៤០ភាគរយ បើប្រៀបធៀបនឹងរយ:ពេលដូចគ្នា កាលពីឆ្នាំកន្លងទៅ។

ក្នុងខែមិថុនាកន្លងមកនេះ, បណ្ណលក់ជូនភ្ញៀវទេសចរបរទេស មានចំនួន ៤ម៉ឺន ១ពាន់ ១២នាក់។ ក្នុងរយៈពេល៦ខែដើមឆ្នាំ២០២៣នេះ, ចំណូលពីការលក់បណ្ណចូលទស្សនាអង្គរ បានសរុប១៧លាន ៨៧ម៉ឺន ៧ពាន់ ៤១៨ដុល្លារអាមេរិក ដែលកើនឡើង៦៣៨,៧១ភាគរយ។

ភ្ញៀវទេសចរបរទេសមកទស្សនាអង្គរមានសរុប៣៨ម៉ឺន ៥ពាន់ ៧៦៩នាក់។ ដោយឡែកក្នុងរយៈពេល៦ខែដើមឆ្នាំនេះ រាជរដ្ឋាភិបាលបានឧបត្ថម្ភលើមូលនិធិ នៃមន្ទីរពេទ្យគន្ធបុប្ផា បានចំនួនសរុប ៧៧ម៉ឺន ១ពាន់ ៥៣៨ដុល្លារអាមេរិក។ ប្រាក់ឧបត្ថម្ភទាំងនេះ គឺបានកាត់ចេញពីថវិកានៃការលក់បណ្ណ ជូនភ្ញៀវទេសចរបរទេស ចូលទស្សនារមណីយអង្គរ ដើម្បីជួយក្នុងមូលនិធិសម្រាប់សង្គ្រោះជីវិតកុមារកម្ពុជា៕

ads banner