អតីតមន្ត្រីសង្គមកិច្ចកេងកឹបលុយជាតិត្រូវបានកាត់ទោសដាក់គុក៣ឆ្នាំ (Video Inside)

មន្ត្រីក្រសួងសង្គមកិច្ចអតីតយុវជន និងយុវនីតីសម្បទាម្នាក់ ដែលគេបានចាប់ខ្លួនពាក់ព័ន្ធនឹងអំពើពុករលួយកេងប្រវ័ញ្ចលុយរបស់ជាតិ ត្រូវបានតុលាការកាត់ទោសដាក់គុករយៈពេល៣ឆ្នាំ។

អតីតអនុប្រធាននាយកដ្ឋានហិរញ្ញវត្ថុ និងផ្គត់ផ្គង់លោក ឡាយ សំណាង អាយុ៥៣ឆ្នាំ ត្រូវអង្គភាពប្រឆាំងនឹងអំពើពុករលួយ បានចាប់ខ្លួនកាលពីខែមករា ឆ្នាំ២០២៣ ពាក់ព័ន្ធការកេងកិបលុយរដ្ឋ១ពាន់ ៥០០លានរៀល ដែលស្មើនឹងប្រមាណជិត៤០ម៉ឺនដុល្លារ។

សាលក្រមរបស់តុលាការបានប្រកាសនៅថ្ងៃទី៥កក្កដាបញ្ជាក់ថា លោកនឹងត្រូវជាប់ទោស ក្នុងពន្ធនាគារ រយៈ៣ឆ្នាំ និងពិន័យជាប្រាក់ចំនួន២០០លានរៀល។ លោកត្រូវបានផ្តន្ទាទោស ពីបទ «ការកេងយកផលប្រយោជន៍ដោយខុសច្បាប់ និងសម្អាតប្រាក់»។

ការកិបកេងថវិការដ្ឋជិត៤០ម៉ឺនដុល្លារនេះ ត្រូវបានគេរាយការណ៍ថាបានជាប់ពាក់ព័ន្ធការកេងកឹបប្រាក់ ជារបបគោលនយោបាយរបស់រដ្ឋ ជូនជនពិការក្រីក្រចំនួនជិត៤ពាន់ នៅតាមសហគមន៍។

ads banner