ខណ្ឌមានជ័យប្រញាប់ស្តារ និងបូមលូ ដើម្បីបញ្ចៀសការលិចដោយទឹកភ្លៀង (Video Inside)

ខណ្ឌមានជ័យ ដែលមានតំបន់ទំនាបងាយនឹងរងការលិចដោយជំនន់ទឹកភ្លៀង បានធ្វើការស្តារ និងបូមលូ ក្នុងមូលដ្ឋានរបស់ខ្លួន ខណៈរដូវវស្សាធ្លាក់ភ្លៀង តែងបង្កជំនន់ក្នុងមូលដ្ឋាន។

ក្នុងសប្តាហ៍នេះ ការធ្លាក់ភ្លៀងកម្រិតជាង១៥០មីលីម៉ែត្រ បានធ្វើឱ្យតំបន់ទំនាបក្នុងខណ្ឌនេះ រងការលិចដោយជំនន់ទឹកភ្លៀង។ នៅថ្ងៃទី៦ កក្កដា ឆ្នាំ២០២៣នេះ, អាជ្ញាធរខណ្ឌមានជ័យ បានសហការជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី ធ្វើការស្តារ និងបូមលូ នៅតាមដងផ្លូវជាច្រើនខ្សែ នៅក្នុងភូមិសាស្ត្រសង្កាត់បឹងទំពុនទី១ ដើម្បីកាត់បន្ថយអោយបាននូវភាពលិចលង់លំនៅដ្ឋានប្រជាពលរដ្ឋ ដោយជំនន់ទឹកភ្លៀងក្នុងរដូវវស្សានេះ។

ការស្តារ និងបូមលូ ក្នុងខណ្ឌមានជ័យនេះ បានធ្វើធ្វើជាបន្តបន្ទាប់ រយៈពេល២ថ្ងៃមកហើយ ចាប់តាំងពីមានភ្លៀងធ្លាក់យ៉ាងខ្លាំងកម្រិតជាង១៥០មីលីម៉ែត្រក្នុងសប្តាហ៍នេះមក។

ads banner