ព័ត៌មានថ្មីបំផុត
ភ្នំពេញ៖ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានមានប្រសាសន៍បញ្ជាក់ថា ការអញ្ជើញបំពេញទស្សនកិច្ច និងការចូលរួមកិច្ចប្រជុំនៅបរទេសជាច្រើនរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្រោយពីការចាប់បដិសន្ធិរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ភ្លាម គឺជាគំរូវីរភាពដ៏ល្អឥតខ្ចោះនៃ «ការងារការទូតដ៏សកម្មក្លៀវក្លាមិនខ្លាចនឿយហត់ ដើម្បីស្វែងរកឧត្តមប្រយោជន៍ជូនជាតិមាតុភូមិ និងប្រជាជន» ជាទីស្រលាញ់ដ៏ជ្រាលជ្រៅបំផុត នៃយើងទាំងអស់គ្នា. កិច្ចការទាំងអស់នេះ មិនត្រឹមតែលើកកម្ពស់កិត្យានុភាពជាតិឱ្យខ្ពស់ត្រដែតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានជួយជំរុញសម្ទុះនៃកំណើនសេដ្ឋកិច្ច តាមរយៈការកៀរគរការវិនិយោគបរទេស ជំនួយបច្ចេកទេស និងប្រភពហិរញ្ញវត្ថុមកដល់កម្ពុជា ផងដែរ។ ការបញ្ជាក់នេះ ក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤។ រដ្ឋមន្ត្រីក្រសួងការបរទេសបានបន្តថា ដើម្បីជំរុញ និងលើកកម្ពស់ប្រសិទ្ធភាពការងាររបស់ក្រសួងបន្ថែមទៀត ឯកឧត្តមនឹងដឹកនាំកិច្ចប្រជុំចង្អៀត ក្នុងរយៈពេល១ថ្ងៃកន្លះនេះ ដោយពិភាក្សាក្រោមមូលបទ ការងារកំណែទម្រង់របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ៖ «បង្កើនប្រសិទ្ធភាព ផលិតភាព និងគុណភាពការងារ» ជាមួយនឹងការផ្ដោតលើការងារបន្តកំណែទម្រង់ផ្ទៃក្នុងក្រសួង និងការងារកំណែទម្រង់ស្ថានតំណាងកម្ពុជានៅបរទេស ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបានលើកឡើងថា “ចាប់ផ្តើមពីការពង្រឹងរៀបចំផ្ទះរបស់យើងឱ្យបានរឹងមាំជាមុនសិន”។ ក្នុងន័យនេះ […]
AVI Voice
គោលបំណងចែករំលែកចំណេះដឹង និងការវិភាគដល់ប្រិយមិត្តអ្នកស្តាប់ជាពិសេសយុវជនលើប្រធានបទសំខាន់ៗដូចជាភូមិសាស្រ្តនយោបាយនិងសេដ្ឋកិច្ចសកលនិងក្នុងតំបន់ការអភិវឌ្ឍដោយចីរភាព សេដ្ឋកិច្ចឌីជីថលនិងនវានុវត្តន៍បច្ចេកវិទ្យាដើម្បីរួមចំណែក ក្នុងការអភិវឌ្ឍនូវសមត្ថភាព និងការយល់ដឹងរបស់យុវជនកម្ពុជាជំនាន់ថ្មីក៏ដូចជា ផ្សព្វផ្សាយឲ្យអន្តរជាតិយល់ដឹងនិងស្គាល់កាន់តែច្បាស់អំពីកម្ពុជា។ —
អត្ថបទរបស់ AVI Voice on AMSCambodia 2050
ផ្តល់ចំនេះដឹងដល់អ្នកពាក់ព័ន្ធដើម្បីសហការចូលរួមអភិវឌ្ឍន៍ប្រទេសកម្ពុជា ក្នុងគោលដៅប្រែក្លាយទៅជាប្រទេសចំណូលមធ្យមកំរិតខ្ពស់ តាមរយៈកិច្ចពិភាក្សាសុីជំរៅ បង្កើនសមត្ថភាព ជំនាញ និងចំណេះដឹងលើគ្រប់វិស័យតាមរយៈការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា និងតភ្ជាប់ទំនាក់ទំនងនៅឆាកអន្តរជាតិ។
អត្ថបទរបស់ Cambodia 2050